VOV WorldVOV World
ចិននិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េពង្រឹងទំនាក់ទំនងមិត្តភាព
03/08/2012 09:46
(VOV)-នាយប់ថ្ងៃទី២សីហា នៅរដ្ឋធានី Pyongyang ថ្នាក់ដឹកនាំនៃសាធា រណរដ្ឋប្រជាធិបតីប្រជាមានិត កូរ៉េ Kim Jong Un បានទទួលជួបជាមួយប្រធាន
ចិននិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េពង្រឹងទំនាក់ទំនងមិត្តភាព
ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ Kim Jong Un (រូបថតៈ Internet) (VOV)-នាយប់ថ្ងៃទី២សីហា នៅរដ្ឋធានី Pyongyang ថ្នាក់ដឹកនាំនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ Kim Jong Un បានទទួលជួបជាមួយប្រធាន គណៈ កម្មការទំនាក់ទំនងកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនិស្តចិន Wang Jiarui ដែល កំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ។ នៅក្នុងការជួបសន្ទនា ភាគីទាំងពីរ បានពិភាក្សាអំពីការរឹតបន្ទឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។លោក Kim Jong Un បានលើកច្បាស់ថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនឹងបង្កើនកិច្ចសហ ប្រតិបត្តិការជាមួយចិនដើម្បីនាំទំនាក់ទំនងមិត្តភាពរវាង ប្រទេសទាំងពីរឡើង កំពស់ថ្មី១។           រីឯភាគីចិនវិញ លោក Wang Jiarui ឲ្យដឹងថាបក្ស និងរដ្ឋាភិបាលចិន ជានិច្ចកាលចាត់ទុកទំនាក់ទំនងចិនជាមួយសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉េជាទំនាក់ទំនងយុទ្ធសាស្រ្ត និងជានិច្ចកាលពង្រឹងនិងពង្រីកទំនាក់​ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕