ចិនយកចិត្តទុកដាក់ដល់សកម្មភាពមហោស្រពយុវជនវៀតណាម-ចិន
23/11/2013 08:34
Vovworld-មហោស្រពយុវជនវៀតណាម-ចិនលើកទី២នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ដល់២៧វិច្ឆិកានៅខេត្ត Guangxi ចិន។

លោក Junshi Wenxue ប្រធានគណៈកម្មាការទាក់ទងអន្តរជាតិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន (VOV) Vovworld-មហោស្រពយុវជនវៀតណាម-ចិនលើកទី២នឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៤ដល់២៧វិច្ឆិកានៅខេត្ត Guangxi ចិន។ នាថ្ងៃទី២៣វិច្ឆិកាឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅទីក្រុងប៉េកាំង លោក Junshi Wenxue ប្រធានគណៈកម្មាការទាក់ទងអន្តរជាតិមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តចិន បានឲ្យដឹងថា ការងារត្រៀមរៀបចំឲ្យមហោស្រពបានរួចរាល់ដោយ ត្រៀមជាស្រេច ទទួលស្វាគមដំណាងយុវជនវៀតណាម៣ពាន់នាក់មកចូលរួមសកម្មភាពជួបប្រា ស្រ័យ។ Guangxi ជាដំបន់ទទួលរៀបចំមហោស្រពបានបង្កើតគណៈចាត់តាំងនិងមានការត្រៀមរៀបចំយ៉ាងសកម្មសំរាប់ព្រឹត្តិការណ៍នេះ។ លោក Junshi Wenxue បានឲ្យ ដឹងថា៖ “សកម្មភាពជួបប្រាស្រ័យយុវជនទ្រង់ទ្រាយធំលើកនេះនឹងក្លាយទៅជារបត់ថ្មីក្នុង ប្រវត្តិសាស្ត្រជួបប្រាស្រ័យប្រជាជន មានអត្ថន័យសំខាន់ចំពោះការដែលយុវជននៃ ប្រទេសទាំងពីរបន្តនិងពង្រីកប្រពៃណីមិត្តភាព ធ្វើឲ្យស៊ីជម្រៅថែមទៀតការយល់ ដឹងគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការ ពង្រឹងមូលដ្ឋានរឹងមាំឲ្យទំនាក់ទំនង សហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន៕”
Related






