ចំណាប់ខ្មាំងរាប់សិបនាក់នៅAlgeriaគេចខ្លួនរួចកងទ័ពជើងអាកាសរំដោះចំណាប់ខ្មាំង
18/01/2013 11:03
(VOVworld)-មជ្ឈដ្ឋានសារព័ត៌មានAlgeriaនាថ្ងៃទី១៧ មករាឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៣០នាក់របស់ប្រ ទេសនេះនិងជនបរទេសចំនួន១៥នាក់ត្រូវជនប្រដាប់ អាវុធអ៊ីស្លាមជ្រុលនិយម ឃុំខ្លួននៅក្នុងអណ្ដូងរ៉េឧស័ន្ធនៅភាគអាគ្នេយ៌នៃ ប្រទេសនេះបានគេចខ្លួនរួចពីក្រុមពួកចាប់ចំណាប់ខ្មាំង

យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅអណ្ដូងរ៉ែឧស្ម័ន្ធ In Amenas (រូបថតៈ Internet) (VOVworld)-មជ្ឈដ្ឋានសារព័ត៌មានAlgeriaនាថ្ងៃទី១៧មករាឲ្យដឹងថា ប្រជាពលរដ្ឋ ចំនួន៣០នាក់របស់ប្រទេសនេះនិងជនបរទេសចំនួន១៥នាក់ត្រូវជនប្រដាប់អាវុធអ៊ី ស្លាមជ្រុលនិយមឃុំខ្លួននៅក្នុងអណ្ដូងរ៉េឧស័ន្ធនៅភាគអាគ្នេយ៌នៃប្រទេសនេះបាន គេចខ្លួនរួចពីក្រុមពួកចាប់ចំណាប់ខ្មាំង ក្នុងពេលនោះឧទ្ធម្ភាកចក្ររបស់កងទ័ព Algeria បានអនុវត្តការវាយប្រហារដោយជើងអាកាសទៅលើអណ្ដូងរ៉ែឧស្ម័ន្ធ In Amenas ជាទីកន្លែងចាប់ឃុំចំណាប់ខ្មាំងបរទេសចំនួន ៤១នាក់ ដែលបណ្តាលឲ្យ មនុស្សមួយចំនួនត្រូវរងរបួសក្នុងនោះមានពលរដ្ឋជប៉ុនចំនួន២នាក់។ ទីភ្នាក់ងារ សារព័ត៌មាន ANI របស់ Moritani បានដកស្រង់សម្តីរបស់ជនចាប់ចំណាប់ខ្មាំង មួយនាក់ឲ្យដឹងដែរថា ការ វាយប្រហារពោលខាងលើបណ្តាលឲ្យចំណាប់ខ្មាំង ចំនួន៣៤នាក់និងពួកចាប់ចំណាប់ខ្មាំងចំនួន១៤នាក់ត្រូវស្លាប់ ប៉ុន្តែព័ត៌មាននេះ មិនទាន់បានបញ្ជាក់ឲ្យច្បាស់នៅឡើយ។ ខណៈពេលនោះក្រសួងមហាផ្ទៃAlgeria ប្រកាសថា រដ្ឋាភិបាលនៃប្រទេសនេះ នឹងគ្មានការចរចារជាមួយពួកភេរវជនទេ៕
Related
More




