VOV WorldVOV World
ចំណាប់អារម្មណ៍របស់វៀតណាមនៅពិធីបុណ្យវប្បធម៌ Sakia អេហ្ស៊ីប
27/02/2015 09:54
(VOVworld) - នាថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានី កែ ប្រទេស អេហ្ស៊ីប ស្ថានទូតវៀត ណាមប្រចាំនៅអេហ្ស៊ីបនិង សហគមន៍ជនវៀតណាមនៅទីនេះបានចូលរួមពិធី បុណ្យវប្បធម៌ Sakia លើកទី១២។
ចំណាប់អារម្មណ៍របស់វៀតណាមនៅពិធីបុណ្យវប្បធម៌ Sakia អេហ្ស៊ីប
នាទីសំដែងរបាំពោពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម (VOVworld) - នាថ្ងៃទី២៦ កុម្ភៈ នៅរដ្ឋធានី កែ ប្រទេសអេហ្ស៊ីប ស្ថានទូតវៀតណាម ប្រចាំនៅអេហ្ស៊ីបនិងសហគមន៍ជនវៀតណាមនៅទីនេះបានចូលរួមពិធីបុណ្យ វប្បធម៌ Sakia លើកទី១២។នេះគឺជាពិធីបុណ្យពហុវប្បធម៌​ ដែលបាន រៀបចំឡើង ជារៀងរាល់ឆ្នាំនៅអេហ្ស៊ីប សំដៅឧទ្ទេសនាមលក្ខណៈវប្បធម៌ដ៏ ពិសេសដោយ ឡែករបស់ប្រទេសនិងតំបន់ដដែនដីនានាលើទូទាំងពិភពលោក។ ទំនិញរបស់ វៀតណាមដែលបានដាក់តាំងនៅទីនេះរួមមានវត្ថុវប្បធម៏ជាប្រពៃណីមួយចំនួន របស់ ប្រទេសជាតិដូចជា គ្រឿងប្រើប្រាស់សិប្បកម្មវិចិត្រសិល្បៈ គំនូរស្ដីពីទិដ្ឋ ភាពនៃតំបន់នានា គ្រឿង ស្មូន ស្គរសំរិទ្ធជាដើម។ជាពិសេស នាទីសំដែងរបាំ ពោពេញទៅដោយអត្តសញ្ញាណ វប្បធម៌វៀតណាម សំដែងដោយបណ្ដានិសិត្ស វៀតណាមកំពុងសិក្សា រៀនសូត្រនៅអេហ្ស៊ីប ដោយទទួលបានចំណាប់អារម្មណ៍ និងមនោសញ្ចេតនាជាច្រើនពីភ្ញៀវ ចូលរួមរាប់ពាន់នាក់៕