ចំនួនទុនចុះបញ្ជីថ្មី បន្ថែមនិងការបណ្តាក់ទុនសម្រាប់គម្រោងការ FDI ចូលវៀតណាមកើន៤០%
26/04/2017 11:34
(VOVworld)-នាយកដ្ឋានវិនយោគបរទេស (ក្រសួងផែនការនិងវិនិយោគ) បានឲ្យដឹងថា រហូតដល់ថ្ងៃទី២០មេសាឆ្នាំ២០១៧ លើទូទាំងប្រទេសវៀតណាមមានគំរោង

(VOVworld)-នាយកដ្ឋានវិនយោគបរទេស (ក្រសួងផែនការនិងវិនិយោគ) បានឲ្យ ដឹងថា រហូតដល់ថ្ងៃទី២០មេសាឆ្នាំ២០១៧ លើទូទាំងប្រទេសវៀតណាមមានគំរោង ការថ្មីចំនួន៧៣០ទទួលបានលិខិតអនុញ្ញត្តវិនិយោគនិងមានគំរោងការចំនួន៣៤០ ចុះ បញ្ជីបង្កើនទុនវិនិយោគ។ ពោលគឺ ក្នុងខែមេសាឆ្នាំ២០១៧ ចំនួនទុនចុះបញ្ជីថ្មី សរុប បន្ថែមនិងបណ្តាក់ទុន ទិញភាគហ៊ុនមានចំនួន ១០,៩៥ពាន់លានដុល្លា អាមេរិកកើន ៤០,៥%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦។ បច្ចុប្បន្ន មាន ប្រទេសនិងតំបន់ ដែនដីចំនួន៨៣កំពុងមានគំរោងការវិនិយោគនៅវៀតណាម ក្នុងនោះមានកូរ៉េខាង ត្បូងឈរលំដាប់ថ្នាក់ទី១ដោយទុនវិនិយោគឡើងដល់៤ពាន់ លានដុល្លាអាមេរិក បន្ទាប់មកគឺជប៉ុននិងសិង្ហបុរី៕
Related





