ចំនួនមនុស្សស្លាប់ក្នុងការបាក់ព្រិលនៅអាហ្វហ្គានីស្ថានឡើងដល់១រយនាក់
26/02/2015 10:31
(VOVworld)-មជ្ឈដ្ឋានមន្ត្រីហាហ្វហ្គនីស្ថានបានជូន ដំណឹងនាថ្ងៃទី២៥កុម្ភៈថា មនុស្សចំនួន១០០នាក់ ត្រូវស្លាប់ក្នុងការបាក់ព្រិល ដែលកើតមានឡើងនៅ តំបន់ព្រៃភ្នំរបស់ប្រទេសនេះ ។

សកម្មភាពស្វែងរកជនរងគ្រោះក្នុងការបាក់ព្រិលនៅ អាហ្វហ្គានីស្ថាន (រូបថតៈAFP/TTXVN ) (VOVworld)-មជ្ឈដ្ឋានមន្ត្រីហាហ្វហ្គនីស្ថានបានជូនដំណឹងនាថ្ងៃទី២៥កុម្ភៈថា មនុស្សចំនួន១០០នាក់ ត្រូវស្លាប់ក្នុងការបាក់ព្រិល ដែលកើតមានឡើងនៅ តំបន់ព្រៃភ្នំរបស់ប្រទេសនេះ ។ ជនរងគ្រោះភាគច្រើនបានស្លាប់បាត់បង់ជីវិត នៅខេត្ត Panjshir ដែលនៅទីនោះ គេបានរកឃើញសពចំនួន៩៥នាក់។ ទន្ទឹម នឹងនោះ មនុស្សចំនួន២៩នាក់ ត្រូវ ស្ពឹកត្រជាក់និងមានរបួសជាច្រើន។ ក្រោយពីថ្ងៃកើតហេតុពីថ្ងៃមានព្រិលធ្លាក់កាន់តែក្រាស់ នៅខេត្ត Panjshir បានបំផ្លាញ ផ្ទះជាង១០០ខ្នង ផ្លូវជាច្រើនកក់ស្ទះបណ្តាលឲ្យក្រុមជួយសង្គ្រោះ ពិបាកក្នុងការ ចូលដល់កន្លែងកើតហេតុ។ នាបច្ចុប្បន្ន ជនស៊ីវិលនិងភ្នាក់ងារ រដ្ឋាភិបាល ត្រួវប្រើ បែលនិងដៃ ដើម្បីជួយសង្គ្រោះជនដែលកំពុងជាប់គាំង ក្រោមព្រិល៕
Related





