ច្បាប់វិនិយោគសាធារណៈជាច្បាប់សំខាន់ត្រូវបានផ្សព្វផ្សាយយ៉ាងចាប់រហ័ស
23/09/2013 11:34
Vovworld-គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីគំរោងច្បាប់វិនិយោគសាធារណៈ។

ច្បាប់វិនិយោគសាធារណៈជាច្បាប់សំខាន់ត្រូវបានផ្សព្វផ្សាយយ៉ាងចាប់រហ័ស (VOV) Vovworld-បន្តសម័យប្រជុំលើកទី២១ នាព្រឹកថ្ងៃទី២៣កញ្ញានៅទីក្រុង ហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីគំរោង ច្បាប់វិនិយោគសាធារណៈ។ ចំណុចគួរឲ្យយកចិត្តទុកដាក់របស់គំរោងច្បាប់នេះ គឺធ្វើឲ្យច្បាស់ការទទួលខុសត្រូវជាក់ស្ដែងរបស់អ្នកមានសម័ត្ថកិច្ចសំរេចគោល ការណ៍វិនិយោគសំដៅរួមចំណែកកាត់បន្ថយការខ្ជះខ្ជាយក្នុងការវិនិយោគ សាធារណៈ។ ផ្ដល់មតិទៅក្នុងខ្លឹមសារនេះ បណ្ដាដំណាងសុទ្ធតែបានយល់ព្រម អំពីការចាំបាច់ត្រូវផ្សព្វផ្សាយច្បាប់និងគោលដៅរបស់គំរោងច្បាប់។ សន្និដ្ឋាន នៃកិច្ចប្រជុំ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថាគណៈកម្មាធិការអចិន្ត្រៃយ៍បានយល់ព្រមជាមួយការចាំបាច់នៃការផ្សព្វផ្សាយគំរោងច្បាប់វិនិយោគសាធារណៈ។ អនុប្រធានរដ្ឋសភាបានស្នើរគណៈកម្មាការតាក់តែងគំរោងច្បាប់ត្រូវជំនះពុំពារលើកំហិតការស្ថិតស្ថេររបស់ច្បាប់ផ្សេងៗ ដែលទាក់ទិនដល់វិនិយោគសាធារណៈជាដើម៕
Related







