ធានាសិទ្ធិនិងបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការបោះជំហានទៅមុខ
14/04/2017 11:26
(VOVworld)-មហាសន្និបាតទូទាំងប្រទេសនៃអង្គការគាំពារជនពិការនិងកុមារកំព្រា វៀតណាមលើកទី៥ (អាណត្តិ ២០១៧-២០២២)បានប្រារព្ធនៅទីក្រុងហាណូយនា ព្រឹកថ្ងៃទី១៤មេសា។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Vu Duc Dam ថ្លែងមតិក្នុងមហាសន្និបាត (VOVworld)-មហាសន្និបាតទូទាំងប្រទេសនៃអង្គការគាំពារជនពិការនិងកុមារកំព្រា វៀតណាមលើកទី៥ (អាណត្តិ ២០១៧-២០២២)បានប្រារព្ធនៅទីក្រុងហាណូយនា ព្រឹកថ្ងៃទី១៤មេសា។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះការដែល រយៈពេល២៥ឆ្នាំ កន្លងទៅ ថ្នាក់ដឹកនាំនិងសមាជិកនៃសមាគមគំាពារជនពិការនិងកុមារកំព្រាវៀត ណាមបានរួមជាមួយបក្ស រដ្ឋនិងសង្គមទាំងមូល អនុវត្តល្អកិច្ចការគាំពារ ថែទាំ និងធានាសិទ្ធិរបស់ជនពិការនិងកុមារមានស្ថានភាពលំបាក។ តាមនោះ ជួយឲ្យ សង្គមមានមនសិការវិជ្ជមានចំពោះជនពិការ រួមចំណែកទៅក្នុងការធានាយុត្តិធម៌ និងធានាសន្តិសុខសង្គម ដើម្បីវឌ្ឍនភាពរួមរបស់ពិភពលោកទាំងមូល។ លោក Vu Duc Dam អញ្ជើញផ្តល់អនុសាសន៍ថា៖ “ខ្ញុំស្នើឲ្យក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចរួមទាំងរដ្ឋអំណាចគ្រប់ ជាន់ថ្នាក់ បង្កលក្ខណៈងាយស្រួលសម្រាប់សមាគមអនុវត្តសកម្មភាព។ មិនត្រឹមតែ បង្ក លក្ខណៈងាយស្រួលសម្រាប់សកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងបង្ក លក្ខណៈសម្រាប់សមាគមចូលរួមការបដិវាទសង្គម កសាងគោលនយោបាយ និង ឃ្លាំមើលការប្រតិបត្តិច្បាប់និងគោលនយោបាយរបស់រដ្ឋស្តីពីជនពិការនិងកុមារ មានស្ថានភាពលំបាក។ ខ្ញុំអំពាវនាវសហគមន៍សហគ្រាសនិងជនវៀតណាមគ្រប់រូប ពង្រីកប្រពៃណីជួយគ្នាទៅវិញទៅមក ប្រគៀកស្មារជាមួយសមាគមចួករួមការគាំពារ និងធានាជនពិការនិងកុមារមានស្ថានភាពលំបាកនិងងាយរងគ្រោះក្នុងសង្គម”។ នៅក្នុងមហាសន្និបាតនេះ លោក Luong Phan Cừ អនុប្រធានមជ្ឈឹមសមាគម នីតិកាលទី៤បានជាប់ឆ្នោតជាប្រធានសមាគមន៍នីតិកាលទី៥៕
Related





