VOV WorldVOV World
ធានាសុវត្តភាពសំរាប់ជនវៀតណាមនៅអ៊ុយក្រែន
29/01/2015 07:30
(VOVworld) – នាថ្ងៃទី ២៨ មករា ឆ្នាំ ២០១៥ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពី ស្ថានភាពសហគមន៍ជនវៀតណាមនៅតំបន់ខាងកើតអ៊ុយក្រែន អ្នកនាំពាក្យក្រសួងការ​បរទេសវៀតណាម លោក Le Hai Binh បានឲ្យដឹងថា៖ សភាពការណ៍នៅតំបន់មួយចំនួន ភាគខាងកើតអ៊ុយក្រែនមានបំរ៉ែបំរួលដ៏ស្មុគស្មាញ។
ធានាសុវត្តភាពសំរាប់ជនវៀតណាមនៅអ៊ុយក្រែន
ធានាសុវត្តភាពសំរាប់ជនវៀតណាមនៅអ៊ុយក្រែន (Image: VOV) (VOVworld) – នាថ្ងៃទី ២៨ មករា ឆ្នាំ ២០១៥ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពី ស្ថានភាពសហគមន៍ជនវៀតណាមនៅតំបន់ខាងកើតអ៊ុយក្រែន អ្នកនាំពាក្យក្រសួងការ​បរទេសវៀតណាម លោក Le Hai Binh បានឲ្យដឹងថា៖ សភាពការណ៍នៅតំបន់មួយចំនួន ភាគខាងកើតអ៊ុយក្រែនមានបំរ៉ែបំរួលដ៏ស្មុគស្មាញ។ ក្រសួងការបរទេសវៀតណាមបាន បញ្ជាណែនាំស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនតាម​ដានជាប់ជានិច្ចអំពីសភាពការណ៍ អនុវត្តបណ្ដាវិធានការធានាសុវិត្ថភាពនិងសន្តិសុខសំរាប់សហគមន៍ជនវៀតណាមនៅ ទីនេះ ព្រមទាំង ជំលៀសប្រជាពលរដ្ឋវៀតណាមចាកចេញពីតំបន់គ្រោះថ្នាក់យ៉ាងឆាប់ រហ័ស។ គិតរហូតមកដល់ពេលនេះ គ្មានប្រជាពលរដ្ឋវៀតណាមណាមួយនាក់ត្រូវស្លាប់ ក្នុងបណ្ដាការប៉ះទង្គិចនៅតំបន់ខាងកើតអ៊ុយក្រែននៅឡើយ។ ស្ថានទូតវៀតណាម ប្រចាំនៅអ៊ុយក្រែនក៏បានសហការយ៉ាងជិតស្និទជាមួយបណ្ដាសមាគមជនវៀតណាម នៅតំបន់នានាដើម្បីជួយឧបត្ថម្ភគេទាន់ពេលវេលាផងដែរ៕