VOV WorldVOV World
ធនាគារពិភពលោកតែងតាំងលោក Jim Yong Kim ជាប្រធានម្ដងទៀត
28/09/2016 09:01
(VOVworld) - លោក Jim Yong Kim ជាបេក្ខជនតែម្នាក់ គត់ក្នុងការតែងតាំងលើកនេះ ដែលទទួលរងការ រិះគន់ពីបុគ្គលិក WB និងអ្នកធ្វើយុទ្ធនាការថា គឺខ្វះ លក្ខណៈតម្លាភាពនិងរងឥទ្ធិពលរបស់ប្រទេស អាមេរិក។
ធនាគារពិភពលោកតែងតាំងលោក Jim Yong Kim ជាប្រធានម្ដងទៀត
លោក Jim Yong Kim ត្រូវបានតែងតាំងជាប្រធាន WB ម្ដងទៀត (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី២៧ កញ្ញា ថ្នាក់ដឹកនាំធនាគារពិភពលោក (WB) បាន ឯកភាពលើការតែងតាំងលោក Jim Yong Kim ជាប្រធាន WB អាណត្តិទី២។លោក  Jim Yong Kim ជាបេក្ខជនតែម្នាក់គត់ក្នុងការតែងតាំងលើកនេះ ដែលទទួលរងការ រិះគន់ពីបុគ្គលិក WB និងអ្នកធ្វើយុទ្ធនាការថា គឺខ្វះលក្ខណៈតម្លាភាពនិងរងឥទ្ធិពល របស់ ប្រទេសអាមេរិក។ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមនាយក WB បាន សំដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះរាល់ស្នាដៃរបស់លោក Jim Yong Kim ក្នុងនោះ មានការដាក់ចេញគោលដៅនោះគឺដល់ឆ្នាំ២០៣០នឹងលុបចោលស្ថានភាពក្រីក្រ ធ្ងន់ធ្ងរលើពិភពលោក ហើយរៀបចំក្បាលម៉ាស៊ីនផ្ទៃក្នុងឡើងវិញដើម្បីលើកកំពស់ ប្រសិទ្ធិភាពបំពេញការងារ។ លោក Jim Yong Kim កើតនាឆ្នាំ១៩៥៩ ជាជនអាមេរិកមានដើមកំណើតកូរ៉េ ខាង ត្បូងមួយនាក់។នាខែមេសាឆ្នាំ២០១២ លោកត្រូវបានតែងតាំងជាប្រធាន WB តាមសំណើររបស់ប្រធានាធិបតីអាមេរិកលោក Barack Obama តាមនោះក្លាយ ទៅជាអ្នកមានដើមកំណើតអាស៊ីដំបូងកាន់មុខតំណែងនេះ៕