ធនាគារជាតិវៀតណាមកែសម្រួលអត្រាប្តូរប្រាក់រវាងដុងវៀតណាមនិងដុល្លារអាមេរិក
08/01/2015 09:21
(VOVworld)-ក្រោយពីធនាគាជាតិប្រកាសថា កែ សម្រួលអត្រាប្តូរប្រាក់មធ្យម អន្តរធនាគា រវាងដុង វៀតណាម (VND)និងដុល្លារអាមេរិក (USD)

រូបថតៈ អ៊ូនធើណែត (VOVworld)-ក្រោយពីធនាគាជាតិប្រកាសថា កែសម្រួលអត្រាប្តូរប្រាក់មធ្យម អន្តរធនាគា រវាងដុងវៀតណាម (VND)និងដុល្លារអាមេរិក (USD) ដែលបាន អនុវត្តចាប់ពីថ្ងៃទី៧មករា ពី២១.២៤៦ VND/USDឡើង២១.៤៥៨VND/USD (កម្រិតកែសម្រួលគឺ១%) ត្រូវទទួលបានការវាយតម្លៃសកម្មជាច្រើន។ តាម លោក អគ្គនាយកធនាគាឧស្សាហពាណិជ្ជកម្ម (Vietinbank)លោក Le Duc Tri ថា ការកែសម្រួលនេះ បានបង្កើតឡើងការជឿជាក់លើទីផ្សា និងជាកត្តាសំ ខាន់ដើម្បី អភិវឌ្ឍន៍ទីផ្សាររូបិយវត្ថុនៅវៀតណាម។ មុននោះ ក្នុងការឆ្លើយ សំភាសអ្នកយក ព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ទេសាភិបាលរងធនាគា ជាតិវៀតណាមលោក ស្រី Nguyen Thi Hong បានឲ្យដឹងថា៖ “សេចក្តីសម្រេចចិត្តលេខ០១ របស់រដ្ឋាភិបាលវៀតណាមចេញផ្សាយ ថ្ងៃទី៣ មករាបានប្រកល់ភារកិច្ចឲ្យធនាគាជាតិអនុវត្តគោលនយោបាយរូបិយ វត្ថុដោយម្ចាស់ការ រួមផ្សំជាមួយគោលនយោបាយសារពើពន្ធ ដើម្បីត្រួតពិនិត្យ អតិផរណ ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច កែសម្រួលការប្រាក់និងអត្រាប្តូរប្រាក់ឲ្យ ស្របនឹងបំរ៉ែបំរួលនៃទីផ្សារ រូបិយវត្ថុ”៕
Related





