VOV WorldVOV World
ធនាគារជំរុញកំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤
27/12/2013 11:09
(VOVworld) – នាថ្ងៃទី ២៦ ធ្នូ ការសន្ទនាដោយប្រធានបទ “ធនាគារជំរុញ កំណើនឥណទាននិងឱកាសសំរាប់អង្គភាព អាជីវកម្មក្នុងឆ្នាំ ២០១៤” ត្រូវបាន រៀបចំឡើងនៅទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាម។
ធនាគារជំរុញកំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤
ធនាគារជំរុញកំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤ (Image: stox.vn) (VOVworld) – នាថ្ងៃទី ២៦ ធ្នូ ការសន្ទនាដោយប្រធានបទ “ធនាគារជំរុញ កំណើនឥណទាននិងឱកាសសំរាប់អង្គភាពអាជីវកម្មក្នុងឆ្នាំ ២០១៤” ត្រូវបាន រៀបចំឡើងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ ក្នុងការសន្ទនានេះ នាយករងធនាគារជាតិសាខាទីក្រុងហូជីមិញ លោក Nguyen Hoang Minh បានឲ្យ ដឹងថា៖ ក្នុងឆ្នាំ ២០១៣ ធនាគាររដ្ឋបានអនុវត្តវិធានការគោលនយោបាយជា ច្រើនសំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មដូចជា៖ កាត់បន្ថយ ប្រាក់ចំណេញប្រមូលផ្តុំទុនសំរាប់មណ្ឌលអាទិភាពជាដើម។ បណ្ដាធានាគារក៏ បាននាំចេញកម្មវិធីជាច្រើនជួយឧត្ថម្ភខាងប្រភពទុនសំរាប់អង្គភាពអាជីវកម្មផង ដែរ។ មតិជាច្រើនបានចាត់ទុកថា៖ ធនាគារជាតិបានកំណត់គោលដៅកំណើន ឥណទានក្នុងឆ្នាំ ២០១៣ នៅកំរិត ១២ % ដែលខ្ពស់ជាងបើប្រៀននឹងកំរិត ៨.៩១% ក្នុងឆ្នាំ ២០១២។ ប្រការនេះជួយឧត្ថម្ភសកម្មភាពកម្ចីរបស់បណ្ដាធនាគារអភិវឌ្ឍន៍ ល្អជាង។ ដោយហេតុនេះ អង្គភាពអាជីវកម្មនឹងមានឱកាសទទួលបានប្រភពទុន ឥណទានងាយស្រួលជាង នាដើមខែឆ្នាំ ២០១៤៕ 

More