ធនាគារវៀតណាមបើកទូលាយសកម្មភាពនៅកម្ពុជា
23/12/2013 08:35
(VOVworld) – នាយប់ថ្ងៃទី ២២ ធ្នូ ធនាគារវិនិយោគនិង អភិវឌ្ឍន៍កម្ពុជា (BIDC) ចំណុះធនាគារវិនិយោគនិង អភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំពិធីបើក សម្ពោធន៍សាខាទី ៧ របស់ខ្លួននៅកម្ពុជា។

ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ចំណុះធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំពិធីបើក សម្ពោធន៍សាខាទី ៧ របស់ខ្លួននៅកម្ពុជា។ (Image: bidc.kh) (VOVworld) – នាយប់ថ្ងៃទី ២២ ធ្នូ ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) ចំណុះធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានរៀបចំពិធីបើក សម្ពោធន៍សាខាទី ៧ របស់ខ្លួននៅកម្ពុជា។ សាខាថ្មីរបស់ BIDC ស្ថិតនៅខ័ណ្ឌ មានជ័យ នៅរាជធានីភ្នំពេញ។ ថ្លែងមតិនៅពិធីនេះ ទេសាភិបាលរង ធនាគារ ជាតិកម្ពុជា លោកជំទាវ អ៊ុក ម៉ាលី បានវាយតំលៃខ្ពស់ចំពោះការខំ ប្រឹងប្រែង នៃ BIDC ក្នុងការលើកកំពស់គុណភាពសកម្មភាព ការបើកទូលាយ បណ្ដាញ សាខា រួមចំណែកក្នុងការកសាងនិងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុធនាគាររបស់ កម្ពុជាឲ្យសមស្របនឹងល្បឿនអភិឌ្ឍន៍ខ្លាំងក្លានៃខឿនសេដ្ឋកិច្ចកម្ពុជា។ គិត ដល់ ខែ កញ្ញា ឆ្នាំ ២០១៣ វៀតណាមបានមានគំរោងការណ៍វិនិយោគចំនួន ១២៦ ចូលក្នុងកម្ពុជាដោយមានប្រភពទុនជាង ៣ ពាន់លានដុល្លាអាមេរិក។ នាបច្ចុប្បន្ន វៀតណាមឈរលំដាប់ថ្នាក់ទី ៥ ក្នុងចំណោមវិនិយោកិនបរទេស ធំបំផុតនៅកម្ពុជា៕
Related





