VOV WorldVOV World
ធ្វើសមាហរណកម្មអន្តរជាតិដើរតួនាទីសំខាន់ក្នុងកំណែទម្រង់ខឿនសេដ្ឋកិច្ច
25/03/2014 10:02
(VOV)_នាថ្ងៃទី ២៥ មិនា នៅរដ្ឋធានីហាណូយ ​បានប្រព្រឹត្តទៅសិក្ខាសាលា​អន្តរជាតិស្ដីពី៖ កំណែទម្រង់សេដ្ឋកិច្ច ដើម្បីកំណើនគ្របដណ្ដាប់និងចីរភាព៖បទ​ពិសោធន៍អន្តរជាតិ និង​មេរៀនសំរាប់វៀតណាម។
ធ្វើសមាហរណកម្មអន្តរជាតិដើរតួនាទីសំខាន់ក្នុងកំណែទម្រង់ខឿនសេដ្ឋកិច្ច
បណ្ដាដំណាងចូលរួមសិក្ខាសាលា(http://dangcongsan.vn/) (VOV)_នាថ្ងៃទី ២៥ មិនា នៅរដ្ឋធានីហាណូយ ​បានប្រព្រឹត្តទៅសិក្ខាសាលា​អន្តរជាតិស្ដីពី៖ កំណែទម្រង់សេដ្ឋកិច្ច ដើម្បីកំណើនគ្របដណ្ដាប់និងចីរភាព៖បទ​ពិសោធន៍អន្តរជាតិ និង​មេរៀនសំរាប់វៀតណាម។ ក្នុងកិច្ចប្រជុំពិភាក្សាពេញ​អង្គចំនួន៣ បណ្ដាដំណាងនៅក្នុងនិងក្រៅប្រទេសបានផ្លាស់ប្តូរគ្នា ពិភាក្សាអំពីកំ ណែ​ទម្រងសេដ្ឋកិច្ច អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្ពោះទៅកំណើនគ្របដណ្ដាប់និង​ចីរភាព លើកកំពស់សមទ្ធភាពប្រកួតប្រជែងអន្តរជាតិតាមរយៈការជំរុញកំណែ ទម្រង់អង្គ​ភាពអាជីវកម្មរដ្ឋ អភិវឌ្ឍន៍ឧស្សាហកម្មនិងជនបទ…។ល។           បណ្ដាអ្នកប្រាជ្ញអន្តរជាតិបានចែករំលែកបទពិសោធន៍ជាក់ស្ដែង នៃប្រទេស​មួយចំនួនក្នុងអាស៊ាន និងអាស៊ីខាងកើតអំពីខ្លឹមសារនានា ដែលទាក់ទិនដល់​តួនាទីរបស់គោលនយោបាយក្នុងការធានាកំណើនគ្របដណ្ដាប់និងចីរភាព រួមមតិ ដើម្បី​វៀតណាមឆ្លងកាត់អន្ទាក់ចំណូលមធ្យម។ ទន្ទឹមនឹងនោះ បណ្ដាដំណាងនៅ ក្នុង​និងក្រៅប្រទេសក៏បានពិភាក្សាអំពីតួនាទីសំខាន់នៃបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី តាមរយៈការវិភាគកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វីកផងដែរ៕

More