ធ្វើវិសោធនកម្មច្បាប់អង្គភាពអាជីវកម្មដើម្បីទាក់ទាញវិនិយោគ។
28/05/2013 08:58
VOV-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៥រដ្ឋសភា វៀតណាមនីតិកាលទី១៣ នាព្រឹកថ្ងៃទី២៨ឧសភា បណ្ដាសមាជិកសភាបានពិភាគ្សាតាមក្រុមៗអំពី គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយ ចំនួនអំពីច្បាប់បង្កាពន្លត់អគ្គិភ័យ គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែម មាត្រាទី១៧០នៃច្បាប់អង្គភាពអាជីវកម្ម។

បណ្ដាសមាជិកសភាបានពិភាគ្សាតាមក្រុមៗអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រា មួយចំនួនអំពីច្បាប់បង្កាពន្លត់អគ្គិភ័យ (vov.vn) VOV-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាល ទី១៣ នាព្រឹកថ្ងៃទី២៨ឧសភាបណ្ដាសមាជិកសភាបានពិភាគ្សាតាមក្រុមៗអំពី គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនអំពីច្បាប់បង្កាពន្លត់ អគ្គិភ័យ គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាទី១៧០នៃច្បាប់អង្គភាព អាជីវកម្ម។ មាត្រាទី១៧០របស់ច្បាប់អង្គភាពអាជីវកម្មបានកំណត់ថាអង្គភាពអាជីវកម្មមានទុនវិនិយោគបរទេសដែលបានបង្កើតមុនពេលច្បាប់នេះចូលជាធរមានត្រូវ បានចុះឈ្មោះឡើងវិញដើម្បីរៀបចំសកម្មភាពតាមការកំណត់របស់ច្បាប់អង្គភាពអាជីវកម្មនិងច្បាប់ទាក់ទិននានា។រួមមតិអំពីគំរោងច្បាប់នេះ សមាជីកសភាជា ច្រើនបានចាត់ទុកថា ក្នុងកាលៈទេសៈបណ្ដាអង្គភាពអាជីវកម្មកំពុងត្រូវប្រឈម មុខនឹងការលំបាកជាច្រើននិងដំណោះស្រាយមួយចំនួនរបស់រដ្ឋាភិបាលត្រូវការពេលវេលាដើម្បីពង្រីកប្រសិទ្ធភាពនោះ ការគិតគូរធ្វើវិសោធនកម្មមាត្រាទី១៧០ គឺចាំបាច់។ នេះជាបញ្ហាអាចដោះស្រាយនិងនាំមកប្រសិទ្ធភាពភ្លាមសំរាប់អង្គភាពអាជីវកម្មមានទុនវិនិយោគបរទេស។ ពិភាគ្សាអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនអំពីច្បាប់បង្កាពន្លត់អគ្គិភ័យ មតិជាច្រើនបានស្នើរត្រូវការកំណត់ច្បាស់នូវការទទួល ខុសត្រូវរបស់អ្នកប្រមុខម្ចាស់គ្រួសារទន្ទឹមនឹងនោះកំណត់ជាក់ស្ដែងការទទួល ខុសត្រូវសង់ការខូចខាតប្រសិនបើបុគ្គលអង្គការខ្វះការទទួលខុសត្រូវដែល បណ្ដាលឡើងអគ្គិភ័យ។ នារសៀលថ្ងៃទី២៨ឧសភា រដ្ឋសភាវៀតណាមបានស្ដាប់របាយការណ៍ត្រួត ពិនិត្យគំរោងច្បាប់ស្ដីពីកិច្ចការពារនិងពូត្រុមគាមអនាម័យរុក្ខជាតិ ពិភាគ្សានៅ សាលប្រជុំអំពីគំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ VAT៕
Related





