VOV WorldVOV World
ទីភ្នាក់ងារសារព័ត៌មានបរទេសបានជូនព័ត៌មានស្តីពីការបោះឆ្នោតនៅវៀតណាម
23/05/2016 09:31
(VOVworld)-នាថ្ងៃទី២២ឧសភា ទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើនបានបន្ត ជូនព័ត៌មានស្តីពីការបោះឆ្នោតសមាជិកសភានីតិកាលទី១៤
ទីភ្នាក់ងារសារព័ត៌មានបរទេសបានជូនព័ត៌មានស្តីពីការបោះឆ្នោតនៅវៀតណាម
(VOVworld)-នាថ្ងៃទី២២ឧសភា ទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើនបានបន្ត ជូនព័ត៌មានស្តីពីការបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១នៅវៀតណាម។ ទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់គុយបាបានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមនាំគ្នាទៅបោះ ឆ្នោតក្នុងបរិយាកាសត្រេតអរសប្បាយរីករាយ។​ក្នុងថ្ងៃដដែល ទីភ្នាក់ងារ Reuters របស់អង់គ្លេសក៏បានដកស្រងពាក្យសម្តីរបស់លោក Nguyen Hanh Phuc អគ្គ លេខាធិការរដ្ឋសភានិងជាប្រធាននាយកខុទ្ធកាល័យនៃក្រុមប្រឹក្សាជាតិរៀបចំ ការបោះឆ្នោត បានអះអាងថា បេក្ខជនចំនួន ៨៧០ នាក់សុទ្ធតែមានភាពស្មើគ្នា សម្បីតែបេក្ខ ជននោះមិនមែនជាបក្ខជននិងជាបេក្ខជនចុះឈ្មោះដោយខ្លួនឯក ក៏ដោយ។លើស ពីនេះទៅទៀត ទីភ្នាក់ងារសារព័ត៌មានជាច្រើននិងកាសែតធំៗ របស់អាមេរិក អូស្ត្រាលី និងចិន ថៃ ដូចជា AP , ABC News និងស៊ីនហួរ សុទ្ធតែ ជូនដំណឹង ច្រើនអំពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងជីវភាពនយោបាយរបស់វៀតណាម៕

More