VOV WorldVOV World
ទីក្រុងហាណូយបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ ADB
08/10/2015 08:35
(VOVworld) - ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទី ក្រុងហាណូយនាថ្ងៃទី៧ តុលាបានជួបធ្វើការជាមួយ នាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅ វៀតណាមលោក Eric Sidgwick។
ទីក្រុងហាណូយបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ ADB
នាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាមលោក Eric Sidgwick (VOVworld) - ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនាថ្ងៃទី៧តុលា បានជួបធ្វើការជាមួយនាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំនៅវៀតណាម លោក Eric Sidgwick។នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហា ណូយលោក Nguyen Quoc Hung បានស្នើរឲ្យលោកនាយក ADB ប្រចាំនៅវៀត ណាមយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់វៀតណាមនិយាយរួមនិងទីក្រុង ហាណូយនិយាយដោយឡែក។លោក Eric Sidgwick បានឲ្យដឹងថា ADB ត្រៀម ខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយទីក្រុងហាណូយដើម្បីកសាង ទំនាក់ទំនង ដៃគូឲ្យបានស្អិតរមួត ជួយឧបត្ថម្ភទីក្រុងក្នុងគំរោងការណ៍បរិស្ថាន រួមចំណែក កែលំអរគុណភាពជីវភាពរស់នៅសំរាប់ប្រជាជននៅរដ្ឋធានី៕

More