ទីក្រុងហាណូយរំលឹកខួបអនុស្សាវរីយទិវាគ្រូពេទ្យវៀតណាម
27/02/2015 09:52
(VOVworld) - នាយប់ថ្ងៃទី២៦ កុម្ភៈ រដ្ឋធានីហាណូយ របស់វៀតណាមបានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាគ្រូពេទ្យវៀតណាម លើកទី៦០នៃទិវាបង្កើតផ្នែក សុខាភិបាលរដ្ឋធានី និងទទួលគ្រឿងឥស្សរិយស ពលកម្មថ្នាក់ទី១លើកទី២។

(VOVworld) - នាយប់ថ្ងៃទី២៦ កុម្ភៈ រដ្ឋធានីហាណូយរបស់វៀតណាមបានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម លើកទី៦០នៃទិវាបង្កើតផ្នែក សុខាភិបាលរដ្ឋធានី និងទទួលគ្រឿងឥស្សរិយសពលកម្មថ្នាក់ទី១លើកទី២។អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអញ្ជើញទៅចូលរួមនិង ប្រគល់គ្រឿងឥស្សរិយសជូនផ្នែកសុខាភិបាលរដ្ឋធានី។ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី ក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បានសំណូមពរ ឲ្យមន្ទីសុខាភិបាលហាណូយបន្តលាតត្រដាងអនុវត្តដំណោះស្រាយនានាសំដៅ លើកកំពស់គុណភាពក្នុងការពិនិត្យ ព្យាបាលជំងឺ ឆ្លើយតបទៅនឹងការ ពេញចិត្ត របស់អ្នកជំងឺ។ទន្ទឹមនឹងនោះ មន្ទីសុខាភិបាលហាណូយ ត្រូវជំរុញខ្លាំង ការអនុវត្ត បច្ចេកទេសខ្ពស់ស្មើនឹងមន្ទីរពេទ្យថ្នាក់មជ្ឈឹម ពង្រឹង សុក្រិតនិងអភិវឌ្ឍន៍ប្រព័ន្ធ សុខាភិបាល មូលដ្ឋាន សកម្មដំណើរការរូបសណ្ឋានវេជ្ជសាស្ត្រគ្រួសារ សំដៅ លើកកំពស់ គុណភាពក្នុងការថែទាំសុខភាពប្រជាជនថែមទៀត៕
Related





