ទីក្រុងហូជីមិញនិងបង់ក្លាដែស្សចែករំលែកបទពិសោធន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ
22/09/2015 07:49
(VOV)_នារសៀលថ្ងៃទី២១ កញ្ញា លោកស្រី Truong Thi Anh អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានមានជំនួបធ្វើការជាមួយគណៈប្រតិភូរដ្ឋសភាបង់ក្លាដែស្ស ដឹកនាំ

លោកស្រី Truong Thi Anh អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ (VOV)_នារសៀលថ្ងៃទី២១ កញ្ញា លោកស្រី Truong Thi Anh អនុប្រធានក្រុម ប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានមានជំនួបធ្វើការជាមួយគណៈប្រតិភូរដ្ឋសភាបង់ក្លាដែស្ស ដឹកនាំដោយ លោក Ashequr Rahman ប្រធានគណៈកម្មាធិការអចិន្ត្រយ៍រដ្ឋសភា ទទួលបន្ទុកក្រសួងរដ្ឋបាលសាធារណៈបង់ក្លាដែស្ស ដែលមកបំពេញ ទស្សនកិច្ចនៅទីក្រុង ដើម្បីស្វែងរល់អំពីបទពិសោធន៍ជ្រើសរើស ការគ្រប់គ្រង បណ្ដុះបណ្ដាប្រភពធនធានមនុស្ស របស់ទីក្រុងហូជីមិញ និងខ្លឹមសារកែទម្រង់រដ្ឋបាល រដ្ឋាភិបាលអេឡិកត្រូនិក។ លោក Ashequr Rahman វាយតំលៃខ្ពស់ចំពោះ ការអភិវឌ្ឍន៍ខ្លាំងក្លា អំពីសេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាមនិយាយរួម និងរបស់ទីក្រុងហូជីមិញ និយាយដោយឡែក។ លោកក៏បានចាត់ទុកថា៖វៀតណាមនិងបង់ ក្លាដែស្ស មានចំណុចប្រហាក់ប្រហែលជាមួយគ្នាច្រើន អាចចែករំលែកបទពិសោធន៍ ជាមួយគ្នា ក្នុងដំណើការអភិវឌ្ឍន៍៕
Related





