ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាតំបន់របស់រុស្ស៊ី
26/12/2013 08:42
(VOVworld) – ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ឌុយម៉ាជាតិ រុស្ស៊ីគឺជាឱកាសល្អដើម្បីទីក្រុងហូជីមិញមាន លក្ខណៈងាយស្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យជាមួយរុស្ស៊ី។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌុយម៉ាជាតិ រុស្ស៊ីគឺជាឱកាស ល្អដើម្បីទីក្រុងហូជីមិញមានលក្ខណៈងាយស្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើ គ្រប់វិស័យជាមួយរុស្ស៊ី។ (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ២៥ ធ្នូ ក្នុងការទទួលជួបសន្ទនាជាមួយ គណៈប្រតិភូឌុយម៉ាជាតិរុស្ស៊ីដឹកនាំដោយអនុប្រធានទី ១ លោក Melnikov Ivan Ivanovich ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Le Thanh Hai បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឌុយម៉ា ជាតិរុស្ស៊ីគឺជាឱកាសល្អដើម្បីទីក្រុងហូជីមិញមានលក្ខណៈងាយស្រួលក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យជាមួយរុស្ស៊ី។ លោក Le Thanh Hai បានឲ្យដឹងថា៖ ទីក្រុងហូជីមិញនឹងខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនសំដៅបង្កើនទំនាក់ទំនងរវាងបណ្ដាតំបន់ដៃគូរុស្ស៊ី។ តាម រយៈនោះ កសាងទំនាក់ ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសហព័ន្ធ រុស្ស៊ី។ អនុប្រធានទី ១ ឌុយម៉ាជាតិ រុស្ស៊ី លោក Melnikov Ivan Ivanovich បាន សង្កត់ធ្ងន់ថា៖ ទំនាក់ទំនងរវាងបណ្ដា តំបន់របស់រុស្ស៊ីនិងវៀតណាមមាន អត្ថន័យដ៏ជ្រាលជ្រៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ឌុយម៉ាជាតិរុស្ស៊ី នឹងបន្តជួយឧបត្ថម្ភបង្កលក្ខណៈសំរាប់តំបន់នានារបស់រុស្ស៊ីកសាងទំនាក់ ទំនងជាមួយទីក្រុងហូជីមិញ ក៏ដូចជា ជាមួយវៀតណាម ឲ្យខ្លាំងក្លាថែមទៀត៕
Related
More




