VOV WorldVOV World
ទីក្រុងហូជីមិញបញ្ចូនកសិករទៅបរទេសដើម្បីរៀនសូត្របទពិសោធន៍
17/03/2014 06:42
(VOVworld)-សមាគមកសិករទីក្រុងហូជីមិញ(វៀត ណាម)នឹងលាតត្រដាងអនុវត្តន៍គំរោងការស្តីអំពី បញ្ចូនកសិករទៅរៀនសូត្របទពិសោធន៌នៅឯបរទេសមានរយៈពេល៥ឆ្នាំ។
ទីក្រុងហូជីមិញបញ្ចូនកសិករទៅបរទេសដើម្បីរៀនសូត្របទពិសោធន៍
(VOVworld)-សមាគមកសិករទីក្រុងហូជីមិញ(វៀតណាម)នឹងលាតត្រដាង អនុវត្តន៍គំរោងការស្តីអំពីបញ្ចូនកសិករទៅរៀនសូត្របទពិសោធន៌នៅឯបរទេស មានរយៈពេល៥ឆ្នាំ។ រូបថតៈ hotronongdantp.org.vn         វគ្គដំបូងមានកសិករឆ្នើមចំនួន៣០នាក់ត្រូវបានបញ្ចូនទៅកូរ៉េខាងត្បូង ដើម្បី រៀនសូត្របទពិសោធន៌អំពីផលិតកម្មកសិកម្មនិងកសាងជនបទថ្មីនាខែ មិថុនា ឆ្នាំ២០១៤។ តាមគំរោងាការនេះ ដំណាក់កាល២០១៤-២០១៨ នឹងមាន កម្មាភិ បាលគ្រប់គ្រងនិងកសិករចំនួនពី១០០ដល់១២៥នាក់បានបញ្ចូនទៅរៀន សូត្រ នៅប្រទេសមួយចំនួនដែលមានសក្តានុភាពខាងកសិកម្មបច្ចេកវិទ្យាខ្ពស់ដូចជា ថៃ កូរ៉េខាងត្បូងនិងចិនជាដើម។ លោក Nguyen Van Phung ប្រធានសមាគម កសិករទីក្រុងហូជីមិញឲ្យដឹងថា៖         “គំរោងការណ៍បញ្ចូនកសិកទៅរៀនសូត្រនៅឯបរទេសនឹងជួយឲ្យកសិករ ទទួលយករាល់បទពិសោធន៍ និងចំណេះដឹងល្អបំផុតដើម្បីអនុវត្តន៍ចូលផលិតកម្ម ជួយឲ្យកម្មវិធីកសាងជនបទថ្មីរបស់ទីក្រុងប្រកបដោយជោគជ័យ”៕