VOV WorldVOV World
ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការសន្តិភាព
21/11/2015 08:54
Vovworld-នាព្រឹកថ្ងៃទី២១វិច្ឆិកា សម្ព័ន្ធបណ្ដាអង្គការ មិត្តភាពនិងគណៈ​កម្មាធិការ​សន្តិភាពទីក្រុងហូជីមិញបាន រៀបចំការ
ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥ទិវាបង្កើតសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមនិងគណៈកម្មាធិការសន្តិភាពវៀតណាម (qtv.vn)         Vovworld-នាព្រឹកថ្ងៃទី២១វិច្ឆិកា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងគណៈ​កម្មាធិការ​សន្តិភាពទីក្រុងហូជីមិញបានរៀបចំការជួបប្រាស្រ័យក្នុងឱកាសខួប​លើកទី៦៥ទិវា​ប្រពៃណីសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម(ទី១៧វិច្ឆិកា)និងលើកទី៦៥ទិវាបង្កើតគណៈកម្មាធិការសន្តិភាពវៀតណាម(ទី១៩វិច្ឆិកា)។ ថ្លែងមតិ​នៅពិធីនេះ លោកស្រី Ton Nu Thi Ninh ប្រធានគណៈកម្មាធិការសន្តិភាព​ទីក្រុង​ហូជីមិញបានអះអាងថា​សន្តិភាព​ជា​បេតិកភ័ណ្ឌដ៏ថ្លៃថ្លាដោយជំនាន់មុនៗប្រគល់​ឲ្យជំនាន់នាបច្ចុប្បន្ននិងអនាគត។         រីឯលោក Le Hung Quoc ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុង​ហូជីមិញ​បានចាត់ទុកថា៖         “ស្ថានភាពពិភពលោកនាបច្ចុប្បន្នស្មុគ្រស្មាញនិងអស្ថិរភាព ហេតុនេះហើយ​កិច្ចការបរទេសប្រជាជនពេលណាក៏ដើរមុន ធ្វើមុនដើម្បីតភ្ជាប់ប្រជាជនសាមញ្ញ​បំផុត។ នាបច្ចុប្បន្នបណ្ដាប្រទេសអញ្ចើញមកជួបនឹងសម្ព័ន្ធបណ្ដាអង្គការមិត្តភាពជាច្រើន​ជាង ពីព្រោះគេចង់ឲ្យតាមរយៈកាណាល់នៃអង្គការកិច្ចការបរទេសប្រជាជននេះ​ដើម្បីតភ្ជាប់ចែករំលែករវាងប្រជាជនជាមួយប្រជាជន៕”

More