VOV WorldVOV World
“ទិវាអាស៊ាន”នៅម៉ូស្គូអបអរសាទរំលឹកខួបលើកទី៤៦នៃថ្ងៃបង្កើត
19/09/2013 08:25
(VOVworld)-នាថ្ងៃទី១៨កញ្ញានៅទីក្រុងម៉ូស្កូ(រុស្ស៊ី)ឯកអគ្គរដ្ឋទូតរបស់ ប្រទេស​ទាំង១០ជាសមាជិកអាស៊ានប្រចាំនៅរុស្ស៊ី
“ទិវាអាស៊ាន”នៅម៉ូស្គូអបអរសាទរំលឹកខួបលើកទី៤៦នៃថ្ងៃបង្កើត
អបអរសាទររំលឹកខួបលើកទី៤៦នៃថ្ងៃបង្កើត (VOVworld)-នាថ្ងៃទី១៨កញ្ញានៅទីក្រុងម៉ូស្កូ(រុស្ស៊ី)ឯកអគ្គរដ្ឋទូតរបស់ប្រទេស​ទាំង ១០ជាសមាជិកអាស៊ានប្រចាំនៅរុស្ស៊ីបានសហការរៀបចំ “ទិវាអា​ស៊ាន” និងពិធី ជប់លៀងសំដៅរំលឹកខួបលើកទី៤៦នៃទិវាបង្កើត ថ្ងៃទី៨សីហាឆ្នាំ ១៩៦៧។ ចូល រួមក្នុងពិធីនេះនៅមាន ភ្ញៀវជាច្រើនរូបជាថ្នាក់ដឹកនាំការទូត រួមជាមួយថ្នាក់ដឹកនាំ នៃក្រសួងផ្នែកនានារបស់រុស្ស៊ី ព្រមទាំងឯកអគ្គរដ្ឋទូត និង អង្គការអន្តរជាតិមួយ ចំនួនប្រចាំនៅរុស្ស៊ីទៀតផង។ បន្ទាប់ពីពិធីគោរពទង់​អាស៊ានឯកអគ្គរដ្ឋទូតសឹង្ហបុរី ប្រចាំនៅរុស្ស៊ីនិងជា ប្រធានគណៈកម្មាធិការអា ស៊ាន Lim Kheng Hua បានថ្លែង មតិនិងរំលឹកឡើងវិញចំណុចគួរឲ្យគត់សម្គាល់ នៃកំណាត់ផ្លូវអភិវឌ្ឍន៌របស់សហ គមន៌អាស៊ីអាគ្នេយ៌ក្នុងរយៈពេល ៤៦ឆ្នាំកន្លងទៅ។ លោក Alechxandro Ivanov ឯកអគ្គរដ្ឋទូតពិសេសរបស់ក្រសួងការបរទេស​រុស្ស៊ី បានសង្កត់ធ្ងន់ទៅលើ សមិទ្ធិ មួយចំនួនក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរុស្ស៊ី អាស៊ាន និងអះអាងថាទំនាក់ ទំនងអាស៊ាន-រុស្ស៊ីនិងកាន់តែអភិវឌ្ឍន៌ ពីមួយថ្ងៃទៅ១ថ្ងៃ៕