VOV WorldVOV World
ទិវាវប្បធម៌កីឡាយុវជននៃកងទ័ពការពារព្រំដែនវៀតណាម
04/03/2014 06:42
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៥៥ នៃទិវាប្រពៃណីកងទ័ពការពារព្រំដែនវៀតណាម នាថ្ងៃទី ៣ មិនា ស្នងការនយោបាយកងទ័ពការពារ ព្រំដែន​បានរៀបចំទិវាវប្បធម៌កីឡាយុវជន។
ទិវាវប្បធម៌កីឡាយុវជននៃកងទ័ពការពារព្រំដែនវៀតណាម
ស្នងការនយោបាយកងទ័ពការពារ ព្រំដែនបានរៀបចំទិវាវប្បធម៌កីឡាយុវជន។ (Image: VOV) (VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៥៥ នៃទិវាប្រពៃណីកង ទ័ពការពារព្រំដែនវៀតណាម នាថ្ងៃទី ៣ មិនា ស្នងការនយោបាយកងទ័ពការពារ ព្រំដែន​បានរៀបចំទិវាវប្បធម៌កីឡាយុវជន។ នេះគឺជាឱកាសបង្កើនចំណង សាមគ្គីភាពរវាងបណ្ដាអង្គការសម្ព័ន្ធយុវជនចំណុះបញ្ជាការដ្ឋានការពារព្រំដែន ជាមួយបណ្ដាអង្គភាពសហការចងមេត្រីភាព។ តាមរយៈសកម្មភាពវប្បធម៌កីឡា សម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនបន្តលើកឡើងខ្លឹមសារផែនការនាពេលខាង មុខសហការជួយឧបត្ថម្ភគ្នាអនុវត្តល្អចលនាយុវជនជាដើម។ ប្រធានគណៈកម្មា ធិការយុវជនកងទ័ពការពារព្រំដែន អនុសេនីយ៍​ឯក Doan Ngoc Bau បានឲ្យដឹងថា៖ “ចំពោះសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនសកម្មភាពដូច្នេះគឺចាំបាច់ណាស់ ដើម្បីអបអរសារទរការទទួលបានគ្រឿងឥស្សរិយយសហូជីមិញលើកទី ៣។ ក្រៅពីនោះ យុវជនមានឱកាសស្វែងយល់សមិទ្ធិផលដែលជំនាន់មុនៗទទួល បានរៀនសូត្រ បទពិសោធន៍សំដៅរួមចំណែកការពារអធិបតេយ្យភាពមាតុ ប្រទេស៕”