VOV WorldVOV World
“ទិវាវប្បធម៌កូរ៉េខាងត្បូង”បានបើកជាផ្លូវការនៅទីក្រុង Hoi An ខេត្ត Quang Nam
12/03/2017 09:24
(VOVworld)-នាយប់ថ្ងៃទី១១មិនា កម្មវិធី “ទិវាជួបប្រាស្រ័យវប្បធម៌កូរ៉េខាងត្បូង” បានបើកនៅទីក្រុង Hoi An ជាផ្លូវការ
“ទិវាវប្បធម៌កូរ៉េខាងត្បូង”បានបើកជាផ្លូវការនៅទីក្រុង Hoi An ខេត្ត Quang Nam
តំណាងចូលរួមក្នុងកម្មវិធី “ទិវាជួបប្រាស្រ័យវប្បធម៌កូរ៉េខាងត្បូង” (VOVworld)-នាយប់ថ្ងៃទី១១មិនា កម្មវិធី “ទិវាជួបប្រាស្រ័យវប្បធម៌កូរ៉េខាងត្បូង”  បានបើកនៅទីក្រុង Hoi An ជាផ្លូវការ ដោយមានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន  កុះករ។ ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបាន ឲ្យដឹងថា រួមជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ ការសហការលើ  វិស័យវប្បធម៌រវាងកូរ៉េខាងត្បូងនិងវៀតណាមកាន់តែបានបើកទូលាយពីមួយថ្ងៃទៅ  មួយថ្ងៃដែរ។រីឯខ្លួនវិញ លោក Nguyen Van Son អនុប្រធានគណៈកម្មាធិការប្រជា ជនទីក្រុង Hoi An ខេត្ត Quang Nam បានឲ្យដឹងថា៖         “ដើម្បីទិវាវប្បធម៌កូរ៉េខាងត្បូងទទួលបានជោគជ័យយ៉ាងល្អប្រសើរនោះ ថ្នាក់  ដឹកនាំទីក្រុងបានរួមជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam រួមទាំងភាគីកូរ៉េខាងត្បូង អនុវត្តការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំ សំដៅឯកភាពនូវកម្មវិធីនិងសកម្មភាព សិល្បៈដែលប្រព្រឹត្តទៅក្នុងថ្ងៃទី១១និង១២មិនា ដូចជា ការបង្ហាញចង្កៀងគោម របស់ទីក្រុង Hoi An  សម្តែងសិល្បៈសម័យកាលនិងសិល្បៈប្រពៃណីរបស់សំណាក់ កូរ៉េខាងត្បូងផងដែរ”៕