VOV WorldVOV World
ទិវាវប្បធម៌វៀតណាមនៅចិន
22/12/2025 09:28
(VOVWORLD) - នាយប់ថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។
ទិវាវប្បធម៌វៀតណាមនៅចិន
សិល្បករកំពុងសម្តែងបទចម្រៀង "វៀតណាម - ចិន"។ (រូបថត៖ VOV) ព្រឹត្តិការណ៍នេះបានបញ្ចប់សកម្ម ភាពជួបប្រាស្រ័យដ៏មានអត្ថន័យ និងប្រកបដោយជោគជ័យជាបន្តបន្ទាប់ ក្នុងក្រប ខ័ណ្ឌនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងចិន និងឆ្នាំជួបប្រាស្រ័យមនុស្សសាស្ត្រវៀតណាម-ចិន ឆ្នាំ ២០២៥។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក ហ្វាម ថាញ់ប៊ិញ បានមានប្រសាសន៍ថា ការជួបប្រាស្រ័យវប្បធម៌ ជានិច្ចកាលជាស្ពាន ដ៏រឹងមាំ ជាខ្សែអំបោះដែលតភ្ជាប់ប្រជាជាតិទាំងពីរ ដោយឆ្លងកាត់លើចម្ងាយទាំងអស់។ “ព្រឹត្តិការណ៍នេះគឺជាឱកាសសម្រាប់ប្រទេសវៀតណាមដើម្បីឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត និងតម្លៃស្នូលៗ អំពីសេចក្ដីស្នេហាជាតិ មេត្តាធម៌ មនោ សញ្ចេតនា ភាពស្មោះត្រង់ សាមគ្គីភាព ភាពឧស្សាហ៍ព្យាយាម និងភាពច្នៃប្រឌិត ព្រមទាំងបង្ហាញពីការចុះសម្រុងគ្នា និងការតភ្ជាប់រវាងវប្បធម៌ទាំងពីររបស់វៀតណាម និងចិនតាំងពីយូរលង់មកផងដែរ។ ខ្ញុំសង្ឃឹមថា តាមរយៈបទភ្លេង បទចម្រៀង និងក្បាច់របាំរបស់បណ្ដាសិល្បករ ទស្សនិកជនចិននឹងយល់ដឹងបន្ថែមទៀតអំពីទឹកដី មនុស្សវៀតណាម ហើយទទួលបានអារម្មណ៍ដ៏ស្មោះស្ម័គ្រ កក់ក្តៅ និងមនោសញ្ចេតនា ដ៏ស្និទ្ធស្នាលដែលប្រជាជនវៀតណាមចង់បង្ហាញជូនចំពោះមិត្តភក្តិចិន និងសហគមន៍អន្តរជាតិ”៕
TAG
VOV/VOVworld/ទិវា/វប្បធម៌/ចិន