VOV WorldVOV World
ទិវាវប្បធម៌វៀតណាមនៅរុស្ស៊ី
20/06/2014 10:09
(VOVworld) – ទិវាវប្បធម៌វៀតណាមនៅរុស្ស៊ីនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី ២៤ មិថុនា ដល់ទី ១ កក្កដា នៅទីក្រុងម៉ូស្គូ ទីក្រុង St.Petersburg និង Yugoslav។
ទិវាវប្បធម៌វៀតណាមនៅរុស្ស៊ី
ទិវាវប្បធម៌វៀតណាមនៅរុស្ស៊ី (Image: VNA) (VOVworld) – ទិវាវប្បធម៌វៀតណាមនៅរុស្ស៊ីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ មិថុនា ដល់ទី ១ កក្កដា នៅទីក្រុងម៉ូស្គូ ទីក្រុង St.Petersburg និង Yugoslav។ ក្នុងសន្និសីទ កាសែតដែលត្រូវបានរៀបចំឡើងនាថ្ងៃទី ១៩ មិថុនា ឯកអគ្គរដ្ឋ ទូតវៀតណាមប្រចាំ​នៅរុស្ស៊ី លោក Pham Xuan Son បានសង្កត់ធ្ងន់ថា៖ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ សែនសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេស ទាំង ២ និងជាឱកាសពិសេសដើម្បីបង្កើន ការយោគយល់គ្នាទៅវិញទៅមក បង្កលក្ខណៈអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាមនិងរុស្ស៊ី ឲ្យបានខ្លាំងក្លាថែមទៀត។ ក្នុងសន្និសីទកាសែតលើកនេះ លោក Pham Xuan Son ក៏បានជូនដំណឹងអំពីបំរ៉ែបំរួលនៅសមុទ្រខាងកើតនាបច្ចុប្បន្ន ហើយវាយ តំលៃខ្ពស់ចំពោះទស្សនៈបរានុម័តរបស់រុស្ស៊ីក្នុងបញ្ហាជំលោះលើសមុទ្រខាង កើត។ តាមនោះ ភាគីទាក់ទិននានាត្រូវដោះស្រាយជំលោះដោយសន្តិវិធីនិង ច្បាប់ អន្តរជាតិ មិនប្រើប្រាស់អំពើហឹង្សា ជាដើម។ ឯកអគ្គរដ្ឋទូតវៀតណាម បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិក្នុងនោះមានរុស្ស៊ីបន្តគាំទ្រវៀតណាម និងរួមចំណែកបន្ធូស្រាលភាពតានតឹងនៅសមុទ្រខាងកើតដើម្បីសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់៕