VOV WorldVOV World
ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីលមានការកើនឡើងយ៉ាងខ្លាំង
20/04/2014 08:42
(VOVworld)-ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម ជាមួយប្រេស៊ីនក្នុងត្រី មាសទី១ឆ្នាំ២០១៤ ទទួល បានជាង​៦៧០លានដុល្លារអាមេរិក កើនជិត៤២%
ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីលមានការកើនឡើងយ៉ាងខ្លាំង
(VOVworld)-ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រេស៊ីនក្នុងត្រី មាសទី ១ឆ្នាំ២០១៤ ទទួលបានជាង​៦៧០លានដុល្លារអាមេរិក កើនជិត៤២% បើប្រៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះការនាំចេញទំនិញរបស់ប្រទេស ទាំងពីរសុទ្ធ តែបានកើនខ្លាំង។ ស្បេកជើងក៏ជាទំនិញនាំចេញទៅប្រេស៊ីល (រូបថតៈ vietnam+)         តាមស្ថិតិដំបូងរបស់ក្រសួងអភិវឌ្ឍន៍ ឧស្សាហកម្មនិងពាណិជ្ជកម្មបរទេស របស់ប្រេស៊ីលថា តម្លៃប្រាក់ពាណិជ្ជកម្មរបស់វៀតណាមទៅប្រេស៊ីលក្នុងរយៈពេល ៣ខែនាឆ្នាំ២០១៤ មានជិត ៣៨០លានដុល្លារអាមេរិក និងតម្លៃប្រាក់នាំចូលពីប្រេ ស៊ីលមានជាង២៩៥លានដុល្លារអាមេរិក។ តាមស្ថិតិរបស់ក្រសួង ពោលខាងលើថា ក្នុងឆ្នាំ២០១៣ តម្លៃប្រាក់ពាណិជ្ជកម្មរវាងវៀតណាមជាមួយ ប្រេស៊ីលទទួលបាន ២,៣៣ពាន់លានដុល្លារអាមេរិក កើន ៤២,៣%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ កន្លងទៅ។ ប្រការនេះ ធ្វើឲ្យប្រេស៊ីល បានពង្រឹងតួនាទីជាដៃគូរពាណិជ្ជកម្មធំបំផុត របស់វៀតណាមនៅតំបន់អាមេរិក ឡាទិន៕

More