VOV WorldVOV World
ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមជាមួយអៀរឡង់មានបម្រែបម្រួលគួរឲ្យកត់សម្គាល់
08/11/2016 08:39
(VOVworld)-នាយប់ថ្ងៃទី៧វិច្ឆិកានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញជាអធិបតីពិធីជប់លៀងស្វាគមន៍ប្រធានាធិប តីអៀរឡង់
ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងវៀតណាមជាមួយអៀរឡង់មានបម្រែបម្រួលគួរឲ្យកត់សម្គាល់
ប្រធានរដ្ឋលោក Tran Dai Quang ទទួលស្វាគមន៍ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins ដែលមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម (VOVworld)-នាយប់ថ្ងៃទី៧វិច្ឆិកានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញជាអធិបតីពិធីជប់លៀងស្វាគមន៍ប្រធា នាធិប តីអៀរឡង់ លោក Michael Daniel Higgins និងលោកជំទាវរួមទាំងគណៈប្រ តិភូជាន់​ខ្ពស់ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀត ណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើកច្បាស់ថា៖ ទំ នាក់ ទំនងរវាងវៀតណាមនិងអៀរឡង់ដែលមានកម្រាស់២០ឆ្នាំមកហើយនោះ ត្រូវបាន កសាងនិង អភិវឌ្ឍន៍លើមូលដ្ឋាននៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ហើយទទួលបាន សមិទ្ធិសំខាន់ៗលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងបណ្តុះបណ្តាល។ លោក Tran Dai Quang បានជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងអៀរឡង់ នឹងមាន បម្រែបម្រួលសកម្មនាពេលខាង​មុខ ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា ដំណើរទស្សន កិច្ចវៀតណាមលើកនេះរបស់ប្រធានា ធិបតីអៀរឡង់នឹងបើកចេញទំព័រថ្មីសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ         រីឯខ្លួនវិញ ប្រធានាធិបតីអៀរឡង់ លោក Michael Daniel Higgins បានចាត់ទុក ថា អៀរឡង់និងវៀតណាមចាំបាច់គាំទ្រគ្នាទៅវិញទៅមកក្នុងការកំណត់កំណាត់និង ពង្រឹងមាគ៌ាអភិវឌ្ឍន៍និងនាំគ្នាឆ្ពោះទៅអនាគតនិរន្តរភាព៕

More