VOV WorldVOV World
ទំនាក់ទំនងរុស្ស៊ី-វៀតណាមបានឆ្លងផុតកំណាត់ផ្លូវភ្លឺស្វាង
29/01/2015 10:27
Vovworld-នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​ Sergei Lavrov ក្នុងអត្ថបទសសេរក្រោមចំណងជើងថា
ទំនាក់ទំនងរុស្ស៊ី-វៀតណាមបានឆ្លងផុតកំណាត់ផ្លូវភ្លឺស្វាង
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (Getty)         Vovworld-នេះជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក​ Sergei Lavrov ក្នុងអត្ថបទសសេរក្រោមចំណងជើងថា រុស្ស៊ី-វៀតណាម ៦៥ឆ្នាំមិត្តភាព​និង ​សហប្រតិបត្តិការ ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនង​ការទូត រវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី (ទី៣០មករា)។ ក្នុងនោះ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍​ដោយ​ឥតឈប់ឈរ ក្នុងអំឡុង៦៥ឆ្នាំកន្លងមក។ លោក Lavrov បានឲ្យដឹងថា រុស្ស៊ី​ជានិច្ចកាលចាត់ទុក កិច្ចសហប្រតិបត្តិការជាមួយដំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺ​អាទិភាពយុទ្ធសាស្ត្រនិងរុស្ស៊ី កំពុងយកចិត្តទុកដាក់សហការជាមួយវៀតណាមដើម្បីបន្តជំរុញការផ្ដើមគំនិតនេះ។ រដ្ឋមន្ត្រី Lavrov បានអះអាងថា ក្នុងអំឡុង៦៥​ឆ្នាំ​កន្លងមក ទំនាក់ទំនងរុស្ស៊ី-វៀតណាម បានឆ្លងផុតកំណាត់ផ្លូវដ៏ភ្លឺស្វាង ក្នុង​នោះ​ប្រទេសទាំងពីរមិនត្រមឹតែរក្សាប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រពៃណី​មិត្តភាព​សាមគ្គីភាពនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកទៀត ផង៕