VOV WorldVOV World
ទំនាក់ទំនងរវាងបារាំងនិងអាល្លឺម៉ង់មិនរងឥទ្ធិពលបន្ទាប់ពីវិបត្តិចារកម្ម
04/05/2015 08:29
Vovworld-ការជឿទុកចិត្តគ្នាត្រូវបានស្ដាឡើងវិញបន្ទាប់ ពីមជ្ឈដ្ឋានសារ​ព័ត៌មានអាល្លឺម៉ងជូនដំណឹង
ទំនាក់ទំនងរវាងបារាំងនិងអាល្លឺម៉ង់មិនរងឥទ្ធិពលបន្ទាប់ពីវិបត្តិចារកម្ម
ទំនាក់ទំនងរវាងបារាំងនិងអាល្លឺម៉ង់មិនរងឥទ្ធិពលបន្ទាប់ពីវិបត្តិចារកម្ម (hoidoanhnghiep.ru)         Vovworld-ការជឿទុកចិត្តគ្នាត្រូវបានស្ដាឡើងវិញបន្ទាប់ពីមជ្ឈដ្ឋានសារ​ព័ត៌មាន អាល្លឺម៉ងជូនដំណឹងអំពីការដែលស្ថាប័នចារកម្មសហព័ន្ធអាល្លឺម៉ង់ (BND) បានជួយ អាមេរិកដោយប្រយោលធ្វើចារកម្មអង្គភាពអាជីវកម្មនិង​ខុទ្ទកាល័យរដ្ឋាភិបាល បារាំង។ ក្រសួងការបរទេសបារាំងនាថ្ងៃទី២ឧសភាបាន​ចាត់ទុកថា ព័ត៌មានដែល មជ្ឈដ្ឋានសារព័ត៌មានអាល្លឺម៉ង់នាំចេញមិនថ្មីនិងវាមិន​ជះឥទ្ធិពលទៅលើការជឿ ទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរឡើយ។         មុននោះមជ្ឈដ្ឋានសារព័ត៌មានអាល្លឺម៉ង់បានជូនដំណឹងថា បុគ្គលិក BND បាន ជួយឲ្យភាគីអាមេរិកធ្វើចារកម្មខុទ្ទកាល័យប្រធានាធិបតី ក្រសួងការបរទេស​បារាំង នៅក្រុងប៉ារីសនិងគណៈកម្មាធិការអឺរ៉ុប (EC)។ បន្ទាប់ពីមានព័ត៌មាន​ពោល​ខាង លើ​អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បានឲ្យ​ដឹងថា មិនទាន់មាន ភ័ស្តុតាងស្ដីពីការធ្វើចារកម្មមានទ្រង់ទ្រាយធំ(របស់អាមេរិក)​ទៅលើពលរដ្ឋអាល្លឺម៉ង់ និងទ្វីបអឺរ៉ុបនៅឡើយទេ៕