VOV WorldVOV World
ទំនាក់ទំនងរវាងអាមេរិកិនងរុស្ស៊ីមុនសន្និសីទកំពូល G-20
07/08/2013 08:25
(VOVworld) – ដោយមិនអើពើរដល់រឿងហេតុ Edward Snowden បណ្ដារដ្ឋមន្ត្រី ការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់អាមេរិកនិងរុស្ស៊ីនៅបន្ត ដំណើរការជំនួបតាមផែនការក្នុងសប្តាហ៍កនេះ។
ទំនាក់ទំនងរវាងអាមេរិកិនងរុស្ស៊ីមុនសន្និសីទកំពូល G-20
អតីតចារបុរសអាមេរិក លោក Edward Snowden ទទួលបាន លិខិតចុះឈ្មោះស្នាក់នៅបណ្តោះអាសន្នជាផ្លូវការនៅរុស្ស៊ី។ (Image: Vietnamplus) (VOVworld) – អតីតចារបុរសអាមេរិក លោក Edward Snowden ទទួលបានលិខិតចុះឈ្មោះ ស្នាក់នៅបណ្តោះអាសន្នជាផ្លូវការនៅរុស្ស៊ី។ តាមមេធាវីរបស់ Snowden  លោក Anatoly Kucherena បានឲ្យដឹងថា៖ ស្ថាប័នអន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីបានផ្តល់លិខិតចុះឈ្មោះ ស្នាក់នៅបណ្តោះអាសន្នសំរាប់ Snowden ក្នុងរយៈពេល ១ ឆ្នាំ។ ក្នុងពេលនោះ រឿងហេតុ Snowden បានបន្តជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក។ នាថ្ងៃទី ៦ សីហា វិមានសបា ប្រកាសថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama កំពុងពិនិត្យមើលការ ចូលរួមសន្និសីទកំពូលនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេច ចេញជួរមុខ លើសកលលោក (G-20) ដែលនឹងត្រូវបានរៀបចំឡើង នាខែ កញ្ញា នៅទីក្រុង St.Petersburg រុស្ស៊ីដែរឬទេ។ សេចក្តីប្រកាសពោលខាងលើក៏បានលើកច្បាស់ថា៖ វិមានសក៏នឹងពិនិត្យ មើលការដែល ប្រធានាធិបតី Obama នឹង លុបចោលជំនួបកំពូលជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ដែរឬទេ។ ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីរុស្ស៊ី លោក Vladimir Putin (Image: VOVonline) ដោយមិនអើពើរដល់ភាពតានតឹងនិងការខ្វែងគំនិតចំពោះ ការដែល អតីតចារបុរស អាមេរិក លោក Edward Snowden ទើបនឹងទទួលបានលិខិតចុះឈ្មោះស្នាក់នៅបណ្តោះ អាសន្នក្នុងរយៈពេល ១ ឆ្នាំ នៅរុស្ស៊ី បណ្ដារដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសរបស់អាមេរិកនិងរុស្ស៊ីនៅ បន្តដំណើរការជំនួប តាមផែនការ ក្នុងសប្តាហ៍កនេះ។ អ្នកនាំពាក្យក្រសួងការ​បរទេសអាមេរិក លោកស្រី Jen Psaki បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក John Kerry រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក  Chuck Hagel នឹងជួបជាមួយសមភាគីទាំង ២ រូបរបស់រុស្ស៊ីគឺ លោក Sergey Lavrov និង លោក Sergei Shoigu នៅរដ្ឋធានី វ៉ាស៊ីនតោន នាថ្ងៃទី ៩ សីហា ខាងមុខ។ របៀបវារៈនឹងប្រមូលផ្តុំទៅ លើការរៀបចំសំរាប់សន្និសីទកំពូលនៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹង លេចចេញជួរមុខលើសកលលោក (G-20) នៅទីក្រុង St.Petersburg រុស្ស៊ី ការព្រមព្រៀង ថ្មីអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ក៏ដូចជា ការខំប្រឹងប្រែងបញ្ឈប់សង្គ្រាមស៊ីវិលនៅ ស៊ីរី បញ្ហានៅ​ អាហ្វហ្គានីស្ថាន និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការដែល រុស្ស៊ីផ្តល់លិ ខិត ស្នាក់នៅបណ្តោះអាសន្នសំរាប់អតីតចារបុរសអាមេរិក Snowden ក៏នឹងត្រូវបាន ពិភាក្សាក្នុងការសន្ទនាលើកនេះ ផងដែរ។ ទាក់ទិនដល់ទំនាក់ទំនងរវាងអាមេរិកនិងរុស្ស៊ី នាថ្ងៃទី ៦ សីហា ប្រធានាធិបតី អាមេរិក លោក Barack Obama បានអះអាងថា៖ លោកនឹងចូលរួមសន្និសីទ កំពូល G-20 នៅរុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែ កញ្ញា ខាងមុខ។ ប៉ុន្តែ លោក Obama មិនបានផ្តោត់ទៅ លើលទ្ធភាពជួបជាមួយ​ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែរឬទេ។ លោក Obama ក៏បានសម្តែងនូវការអស់សង្ឈឹម របស់ខ្លួនចំពោះកាយវិការរបស់រុស្ស៊ីចំពោះរឿងហេតុ  Snowden ផងដែរ៕