ទំនាក់ទំនងរវាងវៀតណាមនិងឆែកកាន់តែអភិវឌ្ឍន៍លើវិស័យជាច្រើន
02/02/2015 09:52
(VOVworld) - ក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ ទំនាក់ទំនង សហប្រតិបតិ្តការរវាង វៀតណាមនិងសាធារណៈរដ្ឋ ឆែកកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិងទូលំ ទូលាយ លើវិស័យជាច្រើន។

(VOVworld) - ក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបតិ្តការរវាង វៀតណាមនិងសាធារណៈរដ្ឋឆែកកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិងទូលំទូលាយ លើវិស័យជាច្រើន។នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ ឆែកលោក Truong Manh Son ក្នុងពេលឆ្លើយសម្ពាសន៍ជាមួយអ្នកយក សារព័ត៏មាន របស់វិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦៥នៃទិវា បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសាធារណៈរដ្ឋឆែក (ថ្ងៃទី២ កុម្ភៈ ឆ្នាំ១៩៥០)។តាមឯកអគ្គរដ្ឋទូត Truong Manh Son ថា ក្នុងឆ្នាំ២០១៤តំលៃប្រាក់ ពាណិជ្ជកម្ម រវាងវៀតណាមនិងឆែកទទួលបាន៦៧០លានដុល្លាអាមេរិក កើន ឡើង២០%បើប្រៀប នឹងឆ្នាំ២០១៣។ឯកអគ្គរដ្ឋទូត Truong Manh Son បានឲ្យដឹង ថែមទៀតថា៖ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឆែកលោក Truong Manh Son (រូបថត៖TTXVN) “ខ្ញុំចាត់ទុកថាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឆែក គឺជាកិច្ចសហប្រតិ បតិ្តការពាណិជ្ជកម្ម។ឆែកកំណត់វៀតណាមជាដៃគូ១ក្នុងចំណោមដៃគូជួរមុខ ទាំង១២លើពិភពលោកអំពីទំនាក់ទំនងពាណិជ្ជកម្ម។វៀតណាមក៏កំណត់ឆែកជា ដៃគូសំខាន់១ ជាច្រកទ្វាដើម្បីវៀតណាមឆ្លៀតចូល EU។ប្រទេសទាំង២បាន រៀបចំកិច្ចប្រជុំអន្តររដ្ឋាភិបាល២ឆ្នាំម្ដងដើម្បីលាតត្រដាងអនុវត្តកម្មវិធីពាណិជ្ជកម្ម នានា”។ នាថ្ងៃទី៣ កក្កដា ២០១៣ ឆែកបានទទួលស្គាល់សហគមន៍ជនវៀត ណាម ជាជន ជាតិភាគតិចទី១៤នៃប្រទេសនេះ។នាបច្ចុប្បន្ន សហគមន៍ជនវៀត ណាមនៅឆែក មានមនុស្សចំនួន៦០ពាន់នាក់៕
Related
More




