VOV WorldVOV World
ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងលើកកំពស់ថ្មី១ជាពិតប្រាកដ
17/07/2012 06:00
ដោយមានចំណងមិត្តភាពនិងការទុកចិត្តគ្នាទៅវិញទៅ មករវាងប្រជាជនក៏ដូចជា រដ្ឋាភិបាលនៃប្រទេសទាំង ២ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងលើកកំពស់ថ្មី ១ជាពិតប្រាកដ។
ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងលើកកំពស់ថ្មី១ជាពិតប្រាកដ
តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុន Hoang Lien Son ឲ្យដឹង ថា៖ ដោយមានចំណងមិត្តភាពនិងការទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជនក៏ដូចជា រដ្ឋាភិបាលនៃប្រទេសទាំង ២ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុននឹងលើកកំពស់ថ្មី ១ជាពិតប្រាកដ។នេះគឺជាការអះអាងរបស់មន្ត្រីតំណាងជាច្រើននៃអង្គការជប៉ុនក្នុង ឱកាសដំណើរទស្សនកិច្ចនិងបំពេញការងាររបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ជប៉ុន Doan Xuan Hung នៅខេត្ត Fukushima ខេត្ត Miyagi និង ខេត្ត Ibaraki ភាគឦសាន្ត ជប៉ុនក្នុងរយៈពេលថ្មីៗនេះ។ក្នុងបណ្ដាជំនួបជាមួយថ្នាក់ដឹកនាំខេត្តតំបន់ឦសាន្តជប៉ុន ឯកអគ្គរដ្ឋទូត Doan Xuan Hung បានអះអាងថា៖ វៀតណាមមានគោលបំណងរួមចំណែក ចូលក្នុងកិច្ចការកសាងបណ្ដាខេត្តនៅតំបន់ឦសាន្តជប៉ុនឡើងវិញ ក្រោយពីគ្រោះម ហន្តរាយរញ្ជួតដីរលកយក្យ Tsunami ។ ឯកអគ្គរដ្ឋទូតបានចាត់ ទុកថា៖កិច្ចសហប្រតិ បត្តិការលើវិស័យកសិកម្មនិងការទទួលពលករវៀតណាមទៅធ្វើការនៅបណ្ដាខេត្តនៅ តំបន់ឦសាន្តជប៉ុនគឺជារវិធីមួយដើម្បីវៀតណាមចូលរួមក្នុងដំណើរការកសាងឡើវិញ របស់ជប៉ុន។ ក្នុងឱកាសនេះដែរ គណៈប្រតិភូវៀតណាមបានជួបប្រាស្រ័យជាមួយ សមាគមមិត្តភាពជប៉ុនវៀតណាមនៃខេត្ត Fukushima និងខេត្ត  Ibaraki ជួបជាមួយនិស្សិត វៀតណាមនៅទីក្រុង Sendai ខេត្ត Miyagi ផងដែរ៕