VOV WorldVOV World
ទំនាក់ទំនងសហប្រតិតបត្តិការវៀតណាម-ជប៉ុនត្រូវបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ
19/09/2013 10:42
អនុប្រធានរដ្ឋ​សភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ ថា÷ ក្នុងរយះ​ពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ជប៉ុន ​ត្រូវបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ
ទំនាក់ទំនងសហប្រតិតបត្តិការវៀតណាម-ជប៉ុនត្រូវបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ
ប្រធាន​អង្គការ អភិវឌ្ឍន៍ ប្រភពធនធានមនុស្សជប៉ុន Kyoei Yanagisawa និងអនុប្រធានរដ្ឋ​សភា​ Nguyen Thi Kim Ngan (TTXVN) (VOV)_នារសៀលថ្ងៃទី ១៨កញ្ញា នៅក្នុងជំនួបសន្ទនាជាមួយប្រធាន​អង្គការ អភិវឌ្ឍន៍ ប្រភពធនធានមនុស្សជប៉ុន Kyoei Yanagisawa ដែលកំពុង​មាន​ដំណើរមកបំពេញ ទស្សនកិច្ច ការងារនៅវៀតណាម អនុប្រធានរដ្ឋ​សភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា÷ ក្នុងរយះ​ពេលប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហ ប្រតិបត្តិការវៀតណាម-ជប៉ុន ​ត្រូវបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរ បានផ្លាស់ប្តូរគណះ​ប្រតិភូ​គ្រប់ជាន់ថា្នក់ ដើម្បីចែករំឡែកបទពិសោធន៍ ជំរុញកិច្ច​សហប្រតិបត្តការលើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យបណ្ដុះបណ្ដាលប្រភព​ធនធានមនុស្ស ដែលត្រូវបានភាគីទាំងពីរយកចិត្តទុកដាក់ជាច្រើន។ ជាពិសេស​ ក្នុងឆ្នាំ ២០១៣ ប្រទេសទាំង​ពីរបានមានសកម្មភាពរំលឹកខួប អនុស្សាវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់​ទំនងការទូតវៀតណាមនិងជប៉ុន។ អនុប្រធានរដ្ឋសភា មាន គោលបំណងថា÷ ភាគីជប៉ុនបន្តបង្កលក្ខណះ ជួយឧបត្ថម្ភវៀតណាមអំពីវិស័យបណ្ដុះ បណ្ដាលប្រភពធនធានមនុសុ្សក្នុងរយះពេលខាងមុខនេះ៕