VOV WorldVOV World
ទំនាក់ទំនងសិង្ហបុរីនិងវៀតណាមអភិវឌ្ឍន៍រឹងមាំនិងតម្លាភាព
01/08/2013 09:29
ទំនាក់ទំនងសិង្ហបុរីនិងវៀតណាមកំពុងអភិវឌ្ឍន៍ដ៏រឹងមាំ តម្លាភាពនិងជាទំនាក់ទំនងស្និទ្ធិស្នាល ក្នុងអាស៊ាន។
ទំនាក់ទំនងសិង្ហបុរីនិងវៀតណាមអភិវឌ្ឍន៍រឹងមាំនិងតម្លាភាព
ទំនាក់ទំនងសិង្ហបុរីនិងវៀតណាមកំពុងអភិវឌ្ឍន៍ដ៏រឹងមាំ តម្លាភាពនិងជាទំនាក់ ទំនងស្និទ្ធិស្នាល ក្នុងអាស៊ាន។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី  លោក  Aingapore K.shanmugam ក្នុងការឆ្លើយ​សម្ភាសន៍​អ្នកយកព័ត៍មាននៃទីភ្នាក់ងារ សារ ព័ត៍មានវៀតណាម ក្នុងឱកាសរំលឹក​ខួប​អនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំ នាក់ទំនងការទូ​តវៀតណាមនិង​សិង្ហបុរី(ថ្ងៃទី ១ សីហាឆ្នាំ១៩៧៣និងថ្ងៃទី១សីហា ឆ្នាំ២០១៣)។ ស្ដីពីការ​កំណត់ទិសដៅសំរាប់ទំនាក់ទំនងយុទ្ធសាស្ត្រសិង្ហបុរី-វៀត ណាម រដ្ឋមន្ត្រី​ការបរទេស​ Aingapore K.shanmugam បានអោយដឹងថា÷ ការអភិវឌ្ឍន៍ នៃ​ទំនាក់ទំនងប្រជាជន នយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក្នុង សភាព ការណ៍ នាបច្ចុប្បន្ន ជាគ្រឹះដ្ឋានសមស្រប បង្កើតក្របខ័ណ្ឌសំរាប់​ប្រទេសទាំងពីរ  លើកកំពស់ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការ បរទេស​ Aingapore K.shanmugam បានអោយដឹង​ថែម​ទៀត​ថា÷ ដើម្បីទទួលបាន គោលដៅ រួមគឺបង្កើតសហគមន៍អាស៊ាន​នា​ឆ្នាំ ២០១៥ សិង្ហបុរីនិងវៀតណាម ត្រូវ ប្រមូល ផ្តុំចូលក្នុងសរសរស្នូលចំនួន​៣គឺ÷​សេដ្ឋកិច្ច នយោបាយ សង្គមនិងវប្បធម៌។ ការតភ្ជាប់ទំនាក់ទំនង​ប្រជាជនខ្លាំងក្លាជាងនិងស៊ីជំរៅជាង នឹងជួយឧបត្ថម្ភប្រ ទេសទាំងពីរយល់​ដឹងអំពីវប្បធម៌រវាងគ្នាជាង ទន្ទឹមនឹងនោះ លើកកំពស់ចរិត លក្ខណះប្រកួត ប្រជែងអំពិសេដ្ឋកិច្ច នៃប្រទេសទាំងពីរលើឆាកអន្តរជាតិ៕