VOV WorldVOV World
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អប្រសើរ
09/01/2017 10:22
(VOV)_នា​ថ្ងៃទី៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម ​លោក​ Tran Dai Quang​ និងភរិយាបានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda និង​ភារិយា មកសម្ដែងការគួរសម។ ប្រធានរដ្ឋ លោក Tran Dai Quang​
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុងអភិវឌ្ឍន៍ល្អប្រសើរ           (VOV)_នា​ថ្ងៃទី៩ មករា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម ​លោក​ Tran Dai Quang​ និងភរិយាបានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda និង​ភារិយា មកសម្ដែងការគួរសម។ ប្រធានរដ្ឋ លោក Tran Dai Quang​ បានអបអរ សាទ​រ​ឯកអគ្គរដ្ឋទូត Kunio Umeda មកបំពេញបេសកកម្មនៅវៀត​ណាម​ ក្នុងសភាព ការណ៍​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុនកំពុង​អភិវឌ្ឍន៍​ល្អប្រសើរលើគ្រប់ វិស័យ។​ ប្រធានរដ្ឋ លោក Tran Dai Quang​ បាន​អះអាង​ថា៖ព្រឹត្តិការណ៍សំខាន់​ចំពោះ ទំនាក់​ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ​ ២០១៧​នេះគឺដំណើរទស្សនកិច្ចជាលើកដំបូង ​របស់​ព្រះមហាក្សត្រ និងមហា​ក្សត្រី​ជប៉ុនយាងមកបំពេញទស្សនកិច្ចនៅវៀតណាម។ ​ប្រធាន​រដ្ឋបានជឿ​ជាក់​ថា៖ដំណើរទស្សនកិច្ចលើកនេះនឹងជារបតសំខាន់ពិសេស ​ក្នុង ​ទំនាក់​ទំនង​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។           រីឯ ឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda​ បានអះអាងថា៖ នឹងរួមសហកា​រជិត ​ស្និទ្ធិ​ជាមួយភាគីវៀតណាមដើម្បីត្រៀមរៀបចំអោយដំណើរទស្សនកិច្ចនេះ។​ទន្ទឹមនឹង ​នោះ ​ឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda ក៏មានគោលបំណងថា៖​ទទួលបាន​ការជួយ ​ឧបត្ថម្ភ និង​សហការពីស្ថាប័នផ្សេងៗនៅវៀតណាម ​ដើម្បីបំពេញល្អបេសកកម្ម​ការ ទូត​របស់ខ្លួន​ នៅវៀតណាមផងដែរ៕