ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងក្នុងដំណាក់កាលល្អបំផុតពីមុនមក។
15/12/2013 09:00
Vovworld-ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងក្នុងដំណាក់កាលល្អបំផុតពីមុនមក។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ក្នុងមកទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន (VOV) Vovworld-ទំនាក់ទំនងវៀតណាម-ជប៉ុនកំពុងក្នុងដំណាក់កាលល្អបំផុតពីមុន មក។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ក្នុងមកទស្សនាស្ថានទូតវៀតណាមប្រចាំនៅជប៉ុន នាព្រឹកថ្ងៃទី១៥ធ្នូ។ តាមនាយករដ្ឋមន្ត្រីថា វៀតណាមនិងជប៉ុនកាន់តែមានទំនុកទុកចិត្តអំពី នយោបាយពីមួយថ្ងៃទៅមួយថ្ងៃ។ ជប៉ុនមុនក៏ដូចជាក្រោយគាំទ្រវៀតណាមក្នុងគោលមាគ៌ាអភិវឌ្ឍន៍និងទស្សនអំពីអធិបតេយ្យភាព បូរណភាពដែនដី។ លើវិស័យ សេដ្ឋកិច្ច ជប៉ុនជាប្រទេសលៃទុក ODA ច្រើនបំផុតសំរាប់វៀតណាម ក្នុងអំឡុង២០ ឆ្នាំកន្លងមក ជាប្រទេសវិនិយោគផ្ទាល់បរទេសធំបំផុតនៅវៀតណាមជាមួយចំនួន ទុនវិនិយោគសរុបប្រមាណ៣៥ពាន់លានដុល្លារអាមេរិក។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណងកម្មាភិបាលស្ថានទូតត្រូវយកចិត្តទុកដាក់ខំប្រឹងប្រែងបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរលើវិស័យ នយោបាយការទូត។ រួមជាមួយនោះជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ បង្កើនការនាំចេញរបស់វៀតណាមចូលមកជប៉ុន។ “ក្រៅពីការទូតនយោបាយនោះ ភាគីទាំងពីរត្រូវជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទេសចរណ៍។ ប្រការនេះបាននាំមកផលប្រយោជន៍សំរាប់វៀតណាមនិងជប៉ុន។ ជប៉ុនមានតម្រូវការ ឧត្តមភាពនោះ វៀតណាមក៏មានតម្រូវការដើម្បីអភិវដ្ឍន៍ដែរ។” នាព្រឹកថ្ងៃដ៏ដែល នៅពិធីទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Hatoyama Yukio នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានវាយតំលៃខ្ពស់ការរួមចំណែកសំខាន់របស់លោក Hatoyama ក្នុងការបង្កើនពង្រឹង ទំនាក់ទំនងវៀតណាម-ជប៉ុន។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទទួលជួបសន្ទនា ជាមួយលោក Tsuneo Kita ប្រធានកាសែត Nikkei៕
Related






