ទំនាក់ទំនងយុទ្ធសាស្រ្តវៀតណាម-វីណេហ្ស៊ូអេឡាកាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ
08/07/2014 08:26
(VOVworld) - នាយប់ថ្ងៃទី៧ កក្កដា នៅក្នុងពិធីជប់ លៀងអបអរសាទរខួបលើកទី២០៣នៃទិវាឯករាជ្យ ជាតិរបស់សាធារណៈរដ្ឋ បរលីវ៉ា វីណេហ្ស៊ួអេឡា និង ខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត ណាម-វីណេហ្ស៊ួអេឡាបានប្រព្រឹត្តទៅនៅរដ្ឋធានី ហាណូយ ប្រទេសវៀតណាម។

(VOVworld) - នាយប់ថ្ងៃទី៧ កក្កដា នៅក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ២០៣នៃទិវាឯករាជ្យជាតិរបស់សាធារណៈរដ្ឋ បរលីវ៉ា វីណេហ្ស៊ួអេឡា និងខួបលើក ទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-វីណេហ្ស៊ួអេឡាបានប្រព្រឹត្តទៅនៅ រដ្ឋធានីហាណូយ ប្រទេសវៀតណាម។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវីណេហ្ស៊ួអេឡ ប្រចាំនៅវៀតណាមលោក Jorge Rondon Uzcategui បានឲ្យដឹងថា ក្រៅពីព្រឹត្តិការចំនួន ២ពោលខាងលើ ឆ្នាំនេះកូសសញ្ញាសំគាល់ការរំលឹកខួបអនុស្សាវរីយ៍លើកទី៨នៃទិវា ប្រធានាធិបតីវីណែហ្ស៊ួអេឡាលោក Hugo Chavez Friazអញ្ជើញមកបំពេញទស្សនកិច្ច នៅវៀតណាម។ដោយជឿជាក់លើទំនាក់ទំងយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរនឹង កាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃលោក Jorge Rondon Uzcategui បានឲ្យដឹង បន្ថែមថា៖ ឯកអគ្គរដ្ឋទូតវីណេហ្ស៊ួអេឡប្រចាំនៅវៀតណាមលោក Jorge Rondon Uzcategui “វៀតណាមនិងវីណេហ្ស៊ួអេឡា បានបង្កើតទំនាក់ទំនងមួយដែលអភិវឌ្ឍន៍ដោយ ចីរភាព ពីព្រោះប្រទេសទាំង២មានបណ្ដាចំណុចប្រហាក់ប្រហែលគ្នាដើម្បីការពារ សេរីភាព ក៏ដូចជាការស្វែងរកផ្លូវដ៏ល្អប្រសើរសំរាប់ភាពសម្បូរធូរធាររបស់ប្រជាជន។ ក្នុងពេលដ៏ខ្លី យើងទទួលបានសមិទ្ធិជាច្រើនលើមូលដ្ឋានសហប្រតិបតិ្តការមួយដើម្បី ផលប្រយោជន៍រួម តាមរយៈបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងរដ្ឋាភិបាលទាំង២ ដោយបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥០បង្កើតទំនាក់ទំនងទ្វេភាគីក្នុង វិស័យជាច្រើន”។ រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Ha Kim Ngocបានផ្ញើរសេចក្ដីជូនពរ ដល់លោកឯកអគ្គរដ្ឋទូតក៏ដូចជាប្រជាជនវីណេហ្ស៊ួអេឡា ព្រមទាំងជូនពរឲ្យ ប្រជាជនវីណេហ្ស៊ួអេឡាទទួលបានស្នាដៃដ៏ធំធេងជាច្រើនថែមទៀតក្នុងកិច្ចការ កសាងនិងការពារប្រទេសជាតិ៕
Related





