VOV WorldVOV World
ទួរគីកាត់ផ្តាច់ទំនាក់ទំនងការទូតជាន់ខ្ពស់ជាមួយហូឡង់
14/03/2017 07:10
(VOVworld) – នាថ្ងៃទី ១៣ មិនា ទួរគីបានប្រកាសកាត់ ផ្តាច់ទំនាក់ទំនងការទូត ជាន់ខ្ពស់ជាមួយហូឡង់បន្ទាប់ ពីសមត្ថកិច្ចនៃប្រទេសនេះបានរារាំងបណ្ដារដ្ឋមន្ត្រី ជាន់ ខ្ពស់របស់ទួរគីចូលរួមនៅបណ្ដាពិធីមីទ្ទីញជាមួយសហគ មន៍ជនទួរគីនៅហូ ឡង់សំដៅអំពាវនាវឲ្យការគាំទ្រ ចំពោះការបោះប្រជាមតិស្តីពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនាពេលខាងមុខ។
ទួរគីកាត់ផ្តាច់ទំនាក់ទំនងការទូតជាន់ខ្ពស់ជាមួយហូឡង់
ទួរគីកាត់ផ្តាច់ទំនាក់ទំនងការទូតជាន់ខ្ពស់ជាមួយហូឡង់ (VNA) (VOVworld) – នាថ្ងៃទី ១៣ មិនា ទួរគីបានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូត ជាន់ខ្ពស់ជាមួយហូឡង់បន្ទាប់ពីសមត្ថកិច្ចនៃប្រទេសនេះបានរារាំងបណ្ដារដ្ឋមន្ត្រី ជាន់ខ្ពស់របស់ទួរគីចូលរួមនៅបណ្ដាពិធីមីទ្ទីញជាមួយសហគមន៍ជនទួរគីនៅហូ  ឡង់សំដៅអំពាវនាវឲ្យការគាំទ្រចំពោះការបោះប្រជាមតិស្តីពីការធ្វើវិសោធនកម្ម  រដ្ឋធម្មនុញ្ញនាពេលខាងមុខ។ ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទួរគី លោក Numan Kurtulmus បានប្រកាសថា៖  Ankara នឹង មិនអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅប្រទេសនេះវិលត្រ ឡប់មកវិញដល់ពេលណាហូឡង់ឆ្លើយតបនឹងសំណូមពររបស់ទួរគីទាក់ទិនដល់ បណ្ដាពិធីមីទ្ទីញ។ បណ្ដាជើងហោះហើរការទូតក៏នឹងត្រូវបានផ្អាកផងដែរ។ មុន នោះ​នាថ្ងៃទី ១៣ មិនា ប្រធានាធិបតីទួរគី លោក Tayyip Erdogan ក៏បានព្រ មានដាក់ទណ្ឌកម្មទៅលើហូឡង់ហើយនឹងផ្តន្ទាទោសហូឡង់នៅតុលាការសិទ្ធិ មនុស្សអឺរ៉ុបដែលទាក់ទិនដល់រឿងហេតុពោលខាងលើ។ ក្នុងព្រឹត្តិការណ៍ទាក់ ទិនមួយទៀត  EU បានអំពាវនាវទួរគីឲ្យមានអត់ធ្មត់ចំពោះមុខសេចក្តី ប្រកាសនិងទង្វើដែលអាចបង្កើនភាពតានតឹងជាមួយហូឡង់និងប្រទេសជាស មាជិក EU ផ្សេងៗទៀត៕