ទួរគីថ្កោលទោសការវាយប្រហារភេរវកម្មនៅជិតព្រំដែនជាមួយស៊ីរី
21/07/2015 06:46
(VOVworld)-ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោស ចំពោះជនល្មើសដែលបង្ករ ការវាយប្រហារភេរវកម្មនាថ្ងៃទី២០

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan (រូបថតៈ Reuters) (VOVworld)-ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានថ្កោលទោស ចំពោះជនល្មើសដែលបង្ករការវាយប្រហារភេរវកម្មនាថ្ងៃទី២០កក្កដានៅខាងក្រៅ មជ្ឈមណ្ឌលវប្បធម៌មួយ ស្ថិតនៅទីរួមស្រុក Suruc ជាប់ព្រំដែនជាមួយប្រទេស ស៊ីរី។ ការវាយប្រហារនេះ បណ្តាលឲ្យមនុស្សចំនួន៣០នាក់ត្រូវស្លាប់និងមួយរយ នាក់ផ្សេងទៀតរងរបួស។ សេចក្តីថ្កោលទោសរបស់លោក Recep Tayyip Erdoganបាននាំចេញនៅសន្និសីទការសែតរួម ជាមួយថ្នាក់ដឹកនាំសហគមទូរគីប្រចាំនៅ ប្រទេស Cyprus(សាយព្រឺស) ហើយបានផ្សាយផ្ទាល់នៅលើទូរទូស្សន៍ TRT ផង ដែរ។ មុននោះ មជ្ឈដ្ឋានមន្ត្រីទួរគីបានឲ្យដឹងថា ភស្តុតាងដំបូង បានបង្ហាញថា វាអាចជាការវាយប្រហារដោយគ្រាប់បែកអត្តឃាតរបស់ពួកឧទ្ទាមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស៕
Related





