VOV WorldVOV World
EC ពិនិត្យលទ្ធភាពបញ្ឈប់ដឹកជញ្ជូនឧស្ម័នដុតឆ្លងអ៊ុយក្រែន
18/07/2014 08:25
Vovworld-គណៈកម្មាធិការអឺរ៉ុប (EC) កំពុងពិនិត្យលើសេណារីអូបញ្ចប់​មួយផ្នែករឺទាំងស្រុងសកម្មភាពផ្គត់ផ្គងឧស្ម័នដុតរបស់រុស្ស៊ី
EC ពិនិត្យលទ្ធភាពបញ្ឈប់ដឹកជញ្ជូនឧស្ម័នដុតឆ្លងអ៊ុយក្រែន
EC ពិនិត្យលទ្ធភាពបញ្ឈប់ដឹកជញ្ជូនឧស្ម័នដុតឆ្លងអ៊ុយក្រែន (vietnamplus.vn)         Vovworld-គណៈកម្មាធិការអឺរ៉ុប (EC) កំពុងពិនិត្យលើសេណារីអូបញ្ចប់​មួយ ផ្នែករឺទាំងស្រុងសកម្មភាពផ្គត់ផ្គងឧស្ម័នដុតរបស់រុស្ស៊ីដឹកជញ្ជូនឆ្លងដែនដី​អ៊ុយក្រែននិងគ្រោងនឹងផែនការនេះបានដាក់ជូននាខែតុលា។         ថ្លែងមតិនៅសន្និសីទកាសែតក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី១៦កក្កដា ប្រធាន EC លោក Jose Manuel Barroso បានឲ្យដឹងថា EC បាន ចាប់ផ្ដើមសង្កេតនិងត្រួតពិនិត្យលើប្រព័ន្ធថាមពលទាំងមូលដើម្បីពិនិត្យ​សេណារីអូ ផ្សេងៗគ្នានៃការបញ្ចប់ផ្នែកមួយរឺទាំងស្រុងប្រភពឧស្ម័នដុតដឹក​ជញ្ជូនឆ្លងអ៊ុយក្រែន។ មុននោះ EC បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការ​ចរចារត្រីភាគីរវាងសហភាព អឺរ៉ុប (EU) រុស្ស៊ីនិងអ៊ុយក្រែនស្ដីពីការផ្គត់ផ្គងឧស្ម័ន​ដុត។ ការចារត្រីភាគីនាថ្ងៃទី ១៥មិថុននៅ Kiev រវាងដំណាងរបស់រុស្ស៊ី អ៊ុយក្រែន​និង EU មិនទទួលបានលទ្ធផល ណាមួយឡើយ។ អ្នកនាំពាក្យរបស់ EC​ Sabine Berger បានឲ្យដឹងថា ការចរចារត្រី ភាគីជាបន្តអាចប្រព្រឹត្តទៅនាខែសីហា៕