VOV WorldVOV World
ECOWASនឹងដាក់​ពង្រាយកងទ័ពនៅMaliនិង Guinea- Bissauយ៉ាងឆាប់ៗ
04/05/2012 12:01
នៅសន្និសីទជាន់ខ្ពស់ របស់សហគមសេដ្ឋកិច្ច បណ្ដាប្រទេសនៅទ្វីប​អាហ្វ្រីកខាងលិច (ECOWAS) ដែលបានរៀបចំនៅ Senegan នាថ្ងៃទី 3 ឧសភា ​បណ្ដា​ថ្នាក់ដឹកនាំ នៃអង្គ ការនេះ បានជូនដំណឹងថា៖ នឹងដាក់​ពង្រាយកងទ័ព នៅ Mali និង Guinea- Bissau យ៉ាង ឆាប់ៗ។
ECOWASនឹងដាក់​ពង្រាយកងទ័ពនៅMaliនិង Guinea- Bissauយ៉ាងឆាប់ៗ
នៅសន្និសីទជាន់ខ្ពស់ របស់សហគមសេដ្ឋកិច្ច បណ្ដាប្រទេសនៅទ្វីប​អាហ្វ្រីកខាងលិច  (ECOWAS) ដែលបានរៀបចំនៅ Senegan នាថ្ងៃទី 3 ឧសភា ​បណ្ដា​ថ្នាក់ដឹកនាំ  នៃអង្គ ការនេះ បានជូនដំណឹងថា៖ នឹងដាក់​ពង្រាយកងទ័ព នៅ Mali និង Guinea- Bissau យ៉ាង ឆាប់ៗ។ ECOWAS នៅព្រមាន​​ ​បណ្ដា​​មេដឹកនាំការធ្វើរដ្ឋប្រហារ​នៅ Mali និង Guinea- Bissau ថា ​គេនឹង​ត្រូវ​ប្រឈមមុខនឹង​វិធានការដាក់ទណ្ឌកម្មថ្មីនានា​ ប្រសិនបើមិនអនុវត្ត តាម​បណ្ដា​សេចក្ដីសំណូមពរ របស់ ECOWAS។ តាម ប្រធានគណះ​ប្រតិ​បត្តិការ​ ECOWAS   Desire Kadre Ouedraogo  ថា៖ អង្គការនេះ​នឹងដាក់ពង្រាយ​កងទ័ពទៅកាន់ Mali​ យ៉ាងឆាប់ៗ ប៉ុន្តែ នឹងពិគ្រោះយោបល់ជាមួយ​បណ្ដាដៃគូរអំពី​ការរួម​វិភាគទានហិរញ្ញា វត្ថុ។ តាមគំរោង ទាហានចំនួន 5 000 នាក់ ​របស់ ​ECOWAS​ នឹងចូលរួមផែនការនេះ។  ECOWAS ក៏បានស្នើ ប្រធានាធិបតីជា​បណ្ដោះអាសន្ន Mali លោក​ Dioncounda Traore កសាងផែនការរៀបចំ​​បណ្ដា​ការបោះឆ្នោតនៅប្រទេសនេះ៕ ECOWASនឹងដាក់​ពង្រាយកងទ័ពនៅMaliនិ Guinea- Bissauយ៉ាងឆាប់ៗ (internet)