ឯកទគ្គកម្មនៃការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ២០១៥
29/01/2015 11:39
(VOVworld)-អាមេរិកបន្តបានជាទីផ្សារនាំចេញធំបំផុត របស់វៀតណាមដោយតម្លៃ

ឯកទគ្គកម្មនៃការនាំចេញរបស់វៀតណាមទៅអាមេរិកក្នុងឆ្នាំ២០១៥ (VOVworld)-អាមេរិកបន្តបានជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមដោយតម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីនាខែមករាឆ្នាំ២០១៥នេះគឺទទួលបាន២,៦ពាន់លាន ដុល្លារអាមេរិក កើន១២%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នំាទៅមិញ។ បន្ទាប់មក ទៀតគឺ EU ទទួលបាន២,៤ពាន់លានដុល្លារកើន១០,៥%តម្លៃប្រាក់នាំចេញរបស់ វៀតណាមទៅកាន់អាស៊ានទទួលបាន១,៥ពាន់លានដុល្លារអាមេរិកកើន៣,៧%។ ចំពោះមុខទំនិញនាំចេញទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីខ្ពស់បំផុត ក្នុងខែមករាគឺគ្រឿងអេឡិកត្រូនិក ម៉ាស៊ីនកុំព្យួទ័រ គ្រឿងបន្លាស់កើន៦២,២%។ រីឯទីផ្សារទំនិញនាំចូលវិញគឺ ចិននៅតែជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម ដោយតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន៤,២ពាន់លានដុល្លារអាមេរិក កើន ៤៧,១%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៤៕
Related





