ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម លោកស្រី Ann Mawe។ (រូបថត៖ VTCNews) |
លោកស្រីឯកអគ្គរដ្ឋទូត Ann Mawe បានវាយតំលៃខ្ពស់ចំពោះ “យុទ្ធសាស្ត្រជាតិស្តីពីសមភាព យេនឌ័រ ដំណាក់កាល ២០២១-២០៣០” របស់វៀតណាម ព្រមទាំង សម្តែងការចាប់អារម្មណ៍ចំពោះគោលដៅលើកទឹកចិត្តស្ត្រីចាប់ផ្តើមអាជីវកម្មផងដែរ។ វៀតណាមខិតខំមានអត្រានាយិកា ឬម្ចាស់អាជីវកម្មជាស្ត្រីសម្រេចបានយ៉ាងហោច ណាស់ ២៧% នៅឆ្នាំ ២០២៥ និង ៣០% នៅឆ្នាំ ២០៣០។ យុទ្ធសាស្ត្រនេះឆ្ពោះទៅរក ការកាត់បន្ថយពេលវេលាធ្វើការងារផ្ទះរបស់ស្ត្រី ធៀបនឹងបុរសឲ្យចុះ ១,៧ដងក្នុងឆ្នាំ ២០២៥ ហើយចុះ១,៤ដងនៅឆ្នាំ២០៣០ ក៏ដូចជាការរួមបញ្ចូលខ្លឹមសារអំពីសមភាព យេនឌ័រទៅក្នុងកម្មវិធីសិក្សានៅគ្រប់កម្រិតផងដែរ៕








