ដូច្នេះហើយ នាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងហិរញ្ញវត្ថុធានាតួនាទីនាំមុខគេនៃថវិកាមជ្ឈិម និងអព្យាក្រឹតភាពនៃគោលនយោបាយពន្ធដារ; ស្រាវជ្រាវ និងកែលម្អបទប្បញ្ញត្តិលើការដាក់ពន្ធផ្សេងៗ អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវគោលនយោបាយស្តីពីការលើកលែងពន្ធ ថ្លៃសេវា ដើម្បីគាំទ្រដល់សហគ្រាសនិងប្រជាជន។ បង្កើនវិន័យ និងសណ្តាប់ធ្នាប់ ជំរុញការបែងចែក និងការបញ្ចេញទុនវិនិយោគសាធារណៈ បែងចែកដើមទុនលើវិស័យសំខាន់ៗ និងប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការចំណាយបែកខ្ញែក និងខ្ចាត់ខ្ចាយ។
នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានវិធានការរឹងមាំដើម្បីអភិវឌ្ឍទីផ្សារភាគហ៊ុនទៅជាបណ្តាញដ៏សំខាន់សម្រាប់កៀងគរដើមទុនរយៈពេលមធ្យម និងរយៈពេលវែងនៃខឿនសេដ្ឋកិច្ច។ ពន្លឿនការធ្វើវិសោធនកម្ម និងសុក្រឹត្យសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីមូលប័ត្រសហគ្រាស។ ទន្ទឹមនឹងនោះ ត្រូវកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម កាត់បន្ថយនីតិវិធីរដ្ឋបាល លក្ខខណ្ឌធ្វើអាជីវកម្ម រយៈពេលអនុវត្ត និងថ្លៃលើការអនុលោម; ជាពិសេស ត្រូវសម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីសិក្សាស្រាវជ្រាវ និងកសាងឃ្លាំងបម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្រជាតិ ដើម្បីធានាសន្តិសុខថាមពល៕






