ថ្លែងនៅក្នុងពិធីនេះ លោក Bui Thanh Nhan ប្រធានសហព័ន្ធសហជីពពលកម្មទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា សហជីពគ្រប់លំដាប់ថ្នាក់កំពុងខិតខំប្រឹងប្រែង អនុវត្តន៍ការណៃនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងជំនួបជាមួយកម្មករទីក្រុងនាពេលថ្មីៗនេះ គឺ៖ ការថែទាំកម្មករមិនឈប់នៅត្រឹមការគាំទ្ររយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារស្ថេរភាព បង្កើនប្រាក់ចំណូល និងកែលម្អលក្ខខណ្ឌរស់នៅ ជួយពួកគេឱ្យនឹងនរចិត្តរស់នៅ រយៈពេលវែង។
ដើម្បីសម្រេចបានគោលដៅនេះ សហព័ន្ធសហជីពពលកម្មទីក្រុងហូជីមិញ កំពុងផ្តោតលើការអនុវត្តកម្មវិធីសំខាន់ៗចំនួន ៧។ ចំណុចលេចធ្លោ គឺជំរុញចលនាប្រឡងប្រណាំងធ្វើពលកម្មល្អ និងច្នៃប្រឌិត; លើកទឹកចិត្តកម្មករឱ្យស្នើគំនិតផ្តួចផ្តើម និងការកែលម្អបច្ចេកទេស ដើម្បីលើកកម្ពស់ផលិតភាព។ លោក ប៊ូយ ថាញ់ ញ៉ាន ប្រធានសហព័ន្ធសហជីពពលកម្មទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “សហព័ន្ធសហជីពពលកម្មទីក្រុងបានកសាងសកម្មភាពជាមួយនឹងគោលដៅ និងលក្ខណៈវិនិច្ឆ័យជាក់លាក់ ហើយនឹងអនុវត្តយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធសហជីព។ យើងសង្ឃឹមថា ចាប់ពីខែកម្មករនេះ សកម្មភាពទាំងអស់នឹងបន្តពេញមួយឆ្នាំ។ បាវចនាគឺឆ្ពោះទៅរកមូលដ្ឋាន ឆ្ពោះទៅរកសមាជិកសហជីពដែលងាយរងគ្រោះ និងជនមានស្ថានភាពលំបាក យើងនឹងផ្តល់ការថែទាំកាន់តែទូលំទូលាយ និងចម្រុះជាងមុន”។
នាយប់ថ្ងៃទី ២៨ ខែមេសា នៅទីក្រុងហាណូយ ក៏ប្រព្រឹត្តទៅកម្មវិធីរំលឹកខួប ១៤០ ឆ្នាំ ទិវាពលកម្មអន្តរជាតិ ដោយចាប់ផ្តើមសកម្មភាពសម្រាប់ខែកម្មករឆ្នាំ ២០២៦ និងកម្មវិធីសិល្បៈ “វីរបទចម្រៀងពលកម្ម លាន់លឺរន្ទឺជារៀងរហូត”៕






