ក្នុង​ឱកាសរំលឹកខួប ៥១ឆ្នាំទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេស​ជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) នៅព្រឹកថ្ងៃទី ២៩ ខែមេសា នៅបង្គោល​ទង់ជាតិ ក្នុងតំបន់​កែរ៍ដំណែលជាតិពិសេស ហៀនលឿង - ប៊ែនហៃ (ខេត្តក្វាងទ្រី) បាន​ប្រព្រឹត្តិទៅ​ពិធី​បង្ហូតទង់ជាតិ "បង្រួបបង្រួមប្រទេស​ជាតិ" ឆ្នាំ ២០២៦។ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡាំ បានអញ្ជើញ​ចូលរួ​មក្នុងពិធីនេះ ធ្វើពិធីដោះលែងសត្វព្រាបនៅលើស្ពាន​ហៀនលឿងជាប្រវត្តិសាស្ត្រ និងជួប​សំណេះសំណាល​ជាមួយអតីតមន្ត្រី​នគរបាលប្រដាប់អាវុធនៅខ្សែបន្ទាត់ព្រំដែន និងសិស្សានុសិស្ស។

ពិធីបង្ហូតទង់ជាតិ "បង្រួបបង្រួមប្រទេស​ជាតិ" គឺជាពិធីដ៏ពិសិដ្ឋមួយដើម្បីរំលឹក​ឡើងវិញនូវដំណើរប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រទេសជាតិ និង​ជាឱកាសលើក​តម្កើងជ័យជម្នះ​ដ៏​អមតៈ និងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលីកមុ្មដ៏ធំធេងរបស់បុព្វបុរស ដើម្បីឯករាជ្យ សេរីភាព និងបូរណភាពទឹកដីនៃមាតុភូមិ​។ ហៀនលឿង - បេនហៃ ជានិច្ចកាលជានិមិត្តរូបដ៏ពិសិដ្ឋនៃឆន្ទៈ​បង្រួបបង្រួម នៃសេចក្តីប្រាថ្នាសន្តិភាព និងជំនឿជាក់ដ៏​រឹងមាំលើថ្ងៃដែលប្រទេសជាតិបង្រួប​បង្រួម​ឡើងវិញ៕​