ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងជូនសារតាំង
30/01/2015 08:41
Vovworld-នាថ្ងៃទី២៩មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅបាំរាំងលោក Nguyen Ngoc Son បានជូនសារតាំង
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងជូនសារតាំង (VOV) Vovworld-នាថ្ងៃទី២៩មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបាំរាំងលោក Nguyen Ngoc Son បានជូនសារតាំងចំពោះប្រធានាធិបតីបារាំងលោក Francois Hollande។ ក្នុងពិធីទទួលជួបសន្ទនា ប្រធានាធិបតីបារាំងបានអះអាងថា រដ្ឋាភិបាល និងអង្គភាពអាជីវកម្មបារាំងជានិច្ចកាលយកចិត្តទុកដាក់មានបំណងបើកទូលាយ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីបារាំងក៏វាយតំលៃខ្ពស់តួនាទីនិង ការរួមចំណែកសកម្មរបស់វៀតណាមក្នុងសហគមន៍ Francophonie។ ឯកអគ្គរដ្ឋទូត Nguyen Ngoc Son បានអះអាងថាវៀតណាមយកចិត្តទុកដាក់ ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយបារាំងនិងមានបំណងបានទទួល ប្រធានាធិបតីបារាំងមកបំពេញទស្សនកិច្ចនៅវៀតណាមសំដៅជាក់ស្ដែងទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រនិងបង្កើតកំលាំងពលំថ្មីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ អភិវឌ្ឍន៍ថែមទៀត៕
Related





