EU ព្យាពេលបទដាក់ទណ្ឌកម្មទៅលើបុគ្គលមួយចំនួនរបស់រុស្ស៊ីនិងអ៊ុយក្រែន
14/03/2017 07:11
(VOVworld) – នាថ្ងៃទី ១៣ មិនា ក្រុមប្រឹក្សាអឺរ៉ុប (EC) បានចេញសេចក្តីសម្រេច ពន្យាពេលបន្ថែម ៦ ខែ (ដល់ ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១៧) ចំពោះបទដាក់ ទណ្ឌកម្មទៅ លើបុគ្គលមួយចំនួននិងអង្គការរបស់រុស្ស៊ីនិងអ៊ុយក្រែន ដែលទាក់ ទិនដល់ជំលោះនៅប្រទេសអឺរ៉ុបខាងកើតនេះ។

EU ព្យាពេលបទដាក់ទណ្ឌកម្មទៅលើបុគ្គលមួយចំនួនរបស់រុស្ស៊ីនិងអ៊ុយក្រែន (VNA) (VOVworld) – នាថ្ងៃទី ១៣ មិនា ក្រុមប្រឹក្សាអឺរ៉ុប (EC) បានចេញសេចក្តីសម្រេច ពន្យាពេលបន្ថែម ៦ ខែ (ដល់ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០១៧) ចំពោះបទដាក់ ទណ្ឌកម្ម ទៅលើបុគ្គលមួយចំនួននិងអង្គការរបស់រុស្ស៊ីនិងអ៊ុយក្រែនដែលទាក់ ទិនដល់ជំលោះ នៅប្រទេសអឺរ៉ុបខាងកើតនេះ។ បទដាក់ទណ្ឌកម្មរបស់សហភាព អឺរ៉ុប (EU) រួម មានការបង្កកគណនីនិងបទហាមប្រាមឆ្លងដែនចូលក្នុងទ្វីបអឺរ៉ុប។ បន្ទាប់ពី ពិនិត្យមើលឡើងវិញបញ្ជីឈ្មោះបុគ្គលនិងអង្គការ EC បានដកចេញ បុគ្គលចំនួន ២ នាក់ដោយសារគេបានទទួលមរណភាព។ រហូតមកដល់ពេលនេះ បញ្ជីរាយនាម នៅសេសសល់បុគ្គលចំនួន ១៥០ នាក់និងអង្គការចំនួន ៣៧។ EU អនុម័តលើ បណ្ដាបទដាក់ទណ្ឌកម្មពោលខាងលើដោយមូលហេតុទប់ទល់នឹងការ គំរាមកំហែង ទៅលើអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែន៕
Related





